ព័ត៌មាន

ស្វែងយល់ពីលក្ខណៈពិសេសរបស់ Samsung Galaxy S5 Mini

image

ស្មាតហ្វូន Samsung Galaxy S5 Mini ជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងកម្រិត Resolution 1280 x 720 ភិចសែល បំពាក់ជាមួយនឹង​ CPU ប្រភេទ Quad-Core ដែលមានល្បឿន 1.4GHz មាន RAM ទំហំ 1GB ថែមទៀតផង។

image

 លើសពីនេះទៀត ស្មាតហ្វូន Samsung Galaxy S5 Mini នឹងបំពាក់មកជាមួយនឹង Storage ទំហំ 16GB មានរន្ធដោត microSD កាតជាមួយនឹងកាមេរ៉ាមុខ និងក្រោយថែមទៀតផង។ កាមេរ៉ាខាងមុខមានទំហំ 2.1 MP សម្រាប់ថតវីដេអូ និង Selfie ចំនែកកាមេរ៉ាខាងក្រោយគឺមានទំហំ 8 MP ។

 image

លើសពីនេះទៅទៀត Galaxy S5 Mini ថែមទាំងមានថ្មដែលមានកម្លាំងថាមពល 2100 mAh មាន Wi-Fi និង​ Bluetooth ជាពិសេសវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ថែមទៀតផង។

ប្រភព៖ SammyHub