ព័ត៌មាន

Samsung SM-A300 បង្ហាញខ្លួនជាលក្ខណៈស្តង់ដារ

 image

កាលពីខែមុននេះ យើងបានលេចឮពាក្យចចាមអារ៉ាមជាច្រើនអំពី Samsung ស៊េរី A មុនពេលដែលក្រោយមក Samsung Galaxy Alpha បានបង្ហាញខ្លួន ហើយជាពិសេសគី SM-A300 ។

ថ្មីៗនេះ SM-A300 ត្រូវបានគេដឹងថាឧបករណ៍នេះបានបំពាក់នូវអេក្រង់កម្រិត​QHD Display ដែលមានកម្រិត Resolution 540 x 960 ភិចសែលជាមួយនឹងអេក្រង់ទំហំ 4.8 អ៊ីងមាន CPU ប្រភេទ Quad-Core Snapdragon មាន GPU ប្រភេទ Adreno 306 GPU និង RAM ទំហំ 1GB ថែមទៀតផង។

 image

លើសពីនេះទៀត វាមាន Storage ទំហំ 8GB មានរន្ធដោត​ microSD កាត មានកាមេរ៉ាក្រោយទំហំ 7MP មានកាមេរ៉ាមុខទំហំ 5MP កម្រិត 1080p និងដំណើរការ Android KitKat 4.4.4 ផងដែរ។

ប្រភព៖ Sammobile