ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងធ្វើការតាំងពិពរណ៌ Galaxy Note 4 Edge និង Gear S នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ១៨ ខែកញ្ញាឆាប់ៗនេះ

image

ថ្មីៗនេះ ក្រុមហ៊ុន Samsung ដែលមានទីតាំងនៅប្រទេសជប៉ុនបានធ្វើការប្រកាសពីការតាំងពិពណ៌ក្នុងស្រុកមួយអំពី Samsung Gear S Smartwatch និង​ Samsung Galaxy Note 4 Edge ។

ការតាំងពិពរណ៌នេះនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ នៅលើ ១៨ ហាងផ្សេងគ្នានៅក្នុងប្រទេសនេះ។ ហាងទាំង ១៨ នោះរួមមាន៖ EDION Toyota, Bic Camera Shinjuku Nishiguchi, Bic Nagoya Station Nishi-ten, Namba Bic Camera store, Bic Camera Yurakucho, Yamada Denki LABI Shinagawa Oimachi store, Yamada Denki LABI1 Japan home office (Ikebukuro), Yodobashi Camera Shinjuku Nishiguchi head office and the Yodobashi Camera Multimedia stores in Akiba, Umeda, Kawasaki Rufuron, Kichijoji, Kyoto, Kinshicho, Sapporo, Sendai, Hakata និង Yokohama។

 image

ស្មាតហ្វូន Samsung Galaxy Note 4 Edge មានអេក្រង់ទំហំ ៥.៧ អ៊ីងកម្រិត​QHD Display (2560x 1440 ភិចសែល) មាន CPU ប្រភេទ Quad Core Snapdragon 805 មាន RAM ទំហំ 3GB មាន Storage ទំហំ 32 GB មាន MicroSD កាត មានកាមេរ៉ាទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 3.7 MP ។ លើសពីនេះទៀត វាមាន Fingerprint Sensor, Heart Rate Monitor មានថ្មដែលមានកម្លាំងថាមពល ៣,០០០ mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat ជាមួយនឹង TouchWiz User Interface ផងដែរ។

 image

ចំនែក Gear S វិញដំណើរការ​Tizen OS មានអេក្រង់ទំហំ 2 អ៊ីងជាមួយនឹង Super AMOLED Display កម្រិតភាពច្បាស់ 360 x 480 ភិចសែលផងដែរ។

ប្រភព៖ Sammobile