ព័ត៌មាន

ក្រុម​រាំ FLASH MOBS ដ៏​ធំ​បំផុត​ធ្វើ​ឲ្យ​កក្រើក​ពេញទី​ក្រុងភ្នំពេញ

ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​កន្លងមកនេះ នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល​បានទទួល​ភាព ភ្ញាក់ផ្អើល​ជាមួយ​បទ​ចម្រៀង និង​ក្បាច់​រាំ​ដ៏​ពិសេស​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​ឡើងជា បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា​ប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​ត្រឹមតែ ២.៥ដុល្លារ ក្នុង​មួយខែ។

image
មាន​យុវវ័យ​ជាង ៣០នាក់​បានបង្ហាញ​ខ្លួន​និង​ចាប់ផ្តើម​រាំ​តាម​ចង្វាក់ភ្លេង ហើយ​ការ​រាំ​នេះ​បាន កើតឡើង​នៅទីនេះ​នៅ​ទីនោះ និង​នៅ​គ្រប់​ទីកន្លែង។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ចង់​បង្កើត​នូវ​ការចង់ចាំ តាមរយះ​សកម្មភាព​សប្បាយរីករាយ​ដែល​ទាន់សម័យ​និង​មិន​ធ្លាប់មាន ដើម្បី​ផ្សព្វផ្សាយ​ពី សេវា​ប្រើ អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​របស់ខ្លួន ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ២.៥ដុល្លារ​ក្នុង​មួយ ខែ និង​អាច​ឲ្យ​អតិថិជន ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត២៤ម៉ោង​ក្នុង​មួយថ្ងៃ និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រយៈពេល ៣០ថ្ងៃ។ សេវាកម្ម​ប្រើ​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​ត្រឹមតែ ២.៥ដុល្លារ​ក្នុង​មួយខែ​អាច​ឲ្យ អ្នកប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត​បាន​យ៉ាង​ច្រើនបែប​ដូចជា Chat, Video Call, Facebook, Youtube, ទាញយក​កម្មវិធីផ្សេងៗនិង​ការប្រើប្រាស់​ជាច្រើន​ទៀត។

ឥឡូវនេះ​បណ្តា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​កំពុងតែ​រំជើបរំជួល​ជាមួយនឹង សេវា​មិត្ត​ហ្វូ​ន​អ៊ី​ន​ធើ​ណិ​ត ឥត​កំណត់ ព្រោះតែ​ក្រុមហ៊ុន​បាន​កំពុងតែធ្វើការ​ផ្តល់ជូន​ដ៏​អស្ចារ្យ ដល់​អតិថិជន​ដោយ ចំណាយ ត្រឹមតែ ២.៥ដុល្លារ​ក្នុង​មួយខែ រួមជាមួយ​ការសំដែង​ក្បាច់​រាំ Flash Mobs ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត!។ ការ​រាំ Flash Mobs គឺ​បង្កើតអោយមាន​ភាពសប្បាយ​រីករាយ ទាំង​អ្នកទស្សនា និង​ទាំង​អ្នកយកព័ត៌មាន ហើយ​ពួកគេ​នាំគ្នា និយាយ​អំពី​រឿងនេះ ជាង​មួ​យស​ប្តា​ហ៏​មកនេះ ទាំងនេះ​គឺ​ដោយសារតែ​ពួកគេ​គឺជា​អ្នក​ដែល​ឃើញ​ដោយផ្ទាល់​នូវ ការសំដែង​ដែល​អ​ស្ច​រ្យា និង​មាន​គ្នាច្រើន​ដូចនេះ។ ជាងនេះទៅទៀត​គឺ​ពួកគេ​បាន ធ្វើការ​ណែនាំ​នូវ​សេវា អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់ តាមរបៀប​មួយ​ដែល​ថ្មី គឺ Flash Mobs នេះឯង។

រូបភាព និង​វីដេអូ​នៃ​សកម្មភាព​របស់​ក្រុម​រាំ Flash Mobs ត្រូវបាន​ដាល់​បញ្ចូល​នៅក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម។ លោកអ្នក​អាច​ទស្សនា​វីដេអូ​នៃ​ការសម្តែង​នៅក្នុង​ទំព័រ​មិត្ត​ហ្វូ​ន Facebook និង​មិត្ត​ហ្វូ​ន​Youtube។

ប្រភព៖ Metfone