ព័ត៌មាន

អាថ័កំបាំងឃ្លា ​“Mother of all upgrades” របស់លោក Tim Cook

image

 

អ្នកប្រើប្រាស់កម្មវិធីដើរដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនបានប្រើប្រាស់កម្មវិធីរបស់ខ្លួនលើឧបករណ៍របស់ក្រុមហ៊ុន Apple ។ កម្មវិធីលើស្មាតទូរស័ព្ទ iPhone ទទួលបានការគាំទ្រជាងស្មាតទូរស័ព្ទ Android ផ្សេងទៀត។ ថ្មីៗនេះ លើស្មាតទូរស័ព្ទ  iPhone 6 ឬលើស្មាតទូរស័ព្ទ  6 Plus អាច  Switched Sides បាន។

ពិតជាគួរឱ្យចាប់អារម្មណ៍ដែលអ្នកអាចធ្វើការប្តូរពីប្រព័ន្ធប្រតិបត្តិការ   Android  ទៅប្រតិបត្តិការ   iOS បាន។ ក្នុងដំណើរការនេះ ក្រុមហ៊ុន Apple បានជួយជំរុញឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការប្តូរប្រព័ន្ធប្រតិបត្តិការដោយបានប្រាប់ពីរបៀប និងវិធីសាស្រ្តក្នុងការបញ្ចូនកម្មវិធីទូរស័ព្ទរបស់ពួកគេដូចជាៈ Emails   Contacts  Calendars  Photos និងកម្មវិធីពិសេសៗជាច្រើនទៀតលើស្មាតទូរស័ព្ទ iPhone

 

ក្នុងដំណើរការប្តូរ មានលំណែនាំប្រាប់អ្នកយ៉ាងលំអិត ហើយប្រសិនបើឧបករណ៍របស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នោះ មុននឹងមានការប្តូរអ្នកត្រូវធ្វើការ Check out ជាមុនសិន។ ទាំងអស់នេះហើយដែលជាអំនៈអំណាងលើប្រសាសន៍របស់លោក Tim Cook មួយឃ្លាពាក់ព័ន្ធនឹងម៉ូដែលថ្មី iPhones ថា​Mother of all upgrades” ។ ប្រហាក់ប្រហែលនឹងឃ្លានេះដែរ Google’s Eric Schmidt បាន Posted កាលពីកាលពីឆ្នាំមុនពាក់ព័ន្ធនឹងការប្តូរប្រព័ន្ធដំណើរការនេះដែរ ដោយអ្នកអាចធ្វើការប្តូរពីប្រព័ន្ធប្រតិបត្តិការ  Android តាមរយៈ Contacts    Mail   Photos និងលើសពីនេះទៀត។ ដូច្នេះ សរុបរួមមកវាជាការផ្លាស់ប្តូរថ្មីមួយដែលប្រើគំនិតចាស់ប៉ុណ្ណោះ។

ប្រភពៈ Apple