ព័ត៌មាន

ដល់ពេលចូលទៅ Settings ទាញយក ប្រព័ន្ធប្រតិបត្តិការ iOS 8 ថ្មី

គួរឱ្យភ្ញាក់ផ្អើល ពេលនេះប្រព័ន្ធប្រតិបត្តិការ iOS 8 បានចេញមុខជាផ្លូវការហើយ។

image

 

អ្នកអាចដាក់វាឱ្យមានដំណើរការលើ iPhone និង  iPad ដោយរីករាយជាមួយនឹងការប្តូរពីប្រព័ន្ធប្រតិបត្តិការចាស់ iOS 7 ។ អ្នកប្រាកដជាអាចវាយតំលៃបានដោយខ្លួនឯងថាតើ​ប្រព័ន្ធប្រតិបត្តិការ iOS 8 ថ្មីនេះពិសេសជាង ប្រព័ន្ធប្រតិបត្តិការចាស់ប៉ុណ្ណាទៅ។

 

image

ពត៌មានលំអិតបានបង្ហាញជាផ្លូវការរួចរាល់​ បន្ថែមជាមួយនឹងកម្មវិធីថ្មីៗគួរឱ្យចាប់អារម្មណ៍ដែលមិនធ្លាប់មានពីមុនមកដូចជាៈ Health app ការបង្កើនសមត្ថភាព Passbook ពង្រឹងគុណភាព Notifications  រួមបញ្ចូលជាមួយនឹង Custom Keyboards កាន់តែពិសេស និងមានសមត្ថភាពថ្មីក្នុងកាផ្ញើរសារ  iMessages ទៅកាន់  Mac ផងដែរ។

 

image

ដើម្បីទទួលបានការប្រើប្រាស់ជាផ្លូវការ ចាប់ផ្តើមទាំងអស់គ្នាដោយចូលទៅកាន់ Tool ដូចជាៈ Settings > General > Software Update នោះអ្នកនឹងឃើញមានប្រព័ន្ធប្រតិបត្តិការ  iOS 8 ថ្មីរង់ចាំអ្នកជាការស្រេច។

image

ប្រភព៖iOS