ព័ត៌មាន

Samsung Galaxy Note Edge គុណភាពពិសេស គួរឱ្យចាប់អារម្មណ៍

ម៉ូដែល Samsung Galaxy Note Edge ត្រូវបានប្រកាសលើវេទិកា IFA  ជាមួយនឹង Samsung Galaxy Note 4 ប៉ុន្តែមិនទាន់បានប្រកាសតម្លៃជាផ្លូវការនៅឡើយ។

យោងតាមពត៌មានបានមកពីបុគ្គលិកបានឱ្យដឹងថា ស្មាតទូរស័ព្ទនេះ មានដាក់លក់នៅប្រទេសចិន ក្នុងហាង China Mobile ដែលមានតម្លៃជាង 1,139 ដុល្លារ។​

image

ម៉ូដែល Samsung Galaxy Note Edge បំពាក់មកជាមូយអេក្រង់កោង QHD មានអេក្រង់ទំហំ 5.6 អ៊ីងដែលមានកម្រិតបង្ហាញ 2560 x 1440

ភិចសែលជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល Quad core មានល្បឿន 2.7GHz  ។ ម៉ូដែលនេះមានអង្គចងចាំទំហំ 3GB អ្នកអាចបន្ថែមខាងក្រៅរហូតដល់ទៅ 32GB  ឬ 64GB

ម៉ូដែលនេះមានកាមេរ៉ាមុខទំហំ 3.7  មេហ្គាភិចសែល​ ហើយមានកាមេរ៉ាក្រោយទំហំ  16 មេហ្គាភិចសែល រាប់បញ្ចូលទាំងលក្ខណៈពិសេសបន្ថែមទៀតដូចជាប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat និង  WiFi ជាមួយនឹង Bluetooth ផងដែរ។

ប្រភពៈGforgames