ព័ត៌មាន

Dell Venue 8 Genuine គុណភាពពិសេសគួរឱ្យចាប់ចិត្ត

Dell Venue 8 Genuine​ ត្រូវបានគេផលិតឡើងមានចំនួន​ជាង 5.5 គ្រឿង​ ដែលមានតម្លៃសមរម្យជាង និងមានចំនួនតិចជាង laptops។ ម៉ូដែលនេះប្រើប្រាស់ថាមពល 10,400 mAh មានមេម៉ូរ៉ីទំហំ  32 GB  មានពណ៌ចំរុៈឱ្យជ្រើសរើស ពណ៌ស ពណ៌ក្រហម ពណ៌ខ្មៅ ជាដើម។ ម៉ូដែលនេះមានតម្លៃថោកជាង Samsung Galaxy Tab 8.0 4 ប៉ុន្តែគុណភាពមិនចាញ់គ្នាទេ។

ម៉ូដែលថ្មី Venue 8 Genuine​​មានទំហំធំល្មម ប្រើ plastic shell អាចបើកផ្នែកខាងក្រោយបាន តែមិនអាចដោះថ្មបានទេ។ វាបានភ្ជាប់មកជាមួយ SIM card slot ដែលមានគម្របបិទជិតការពារធូលី។ នៅផ្នែកខាងក្រោយនៃផ្ទៃ plastic surface ជាមួយនឹង textured rubber មិនអាចកខ្វក់បានទេ។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 8 អ៊ីង មានកម្រិតភាពច្បាស់កម្រិត 1,280 x 800 ភិចសែល និងមានដង់ស៊ីតេ 213 dpi គុណភាពបង្ហាញប្រភេទ IPS panel display។ វាភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល Intel Atom Z2580 processor និងមានក្រាហ្វិកប្រភេទ PowerVR SGX  chip ភ្ជាប់អង្គចងចាំទំហំ[Ram] 544MP ប្រើមេម៉ូរ៉ីក្នុងទំហំ2 GB អាចបន្ថែខាងក្រៅបានដល់ទៅ​32 GB។

image

សម្រាប់កាមេរ៉ាមានកម្រិតភាពច្បាស់ 2 megapixels និង 5 megapixels។ ម៉ូដែលនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.3 អាច Upgraded  ឡើង  Andoid 4.4 ។ ចុងក្រោយ ម៉ូដែលនេះមានសមត្ថភាពល្បឿនប្រភេទ 3G HSPA + ជាមួយmicroSIM card slot ប៉ុន្តែគ្មានសមត្ថភាព pre-installed លើ software  ទៅ  text  ឬក៏ call នោះទេ។

ប្រភព៖​ Dell products