ព័ត៌មាន

Sony Xperia Z3 និងម៉ូដែល Sony Xperia Z3 Compact បង្ហាញខ្លួននៅឥណ្ឌា

image

Sony Xperia Z3  និងម៉ូដែល  Sony Xperia Z3 Compact មានគ្រប់ពណ៌សម្រាប់ជ្រើសរើស

 

ក្រុមហ៊ុន Sony ទើបតែបង្កើតព្រឹត្តការណ៍ថ្មីនៅប្រទេស​ឥណ្ឌា ដែលបានផ្តោតសំខាន់លើម៉ូដែលស្មាតទូរស័ព្ទថ្មីចុងក្រោយបង្អស់ចំនួនពីរគឺម៉ូដែល Sony Xperia Z3  និងម៉ូដែល  Sony Xperia Z3 Compact

​ម៉ូដែល Sony Xperia Z3 នឹងអាចរកបានគ្រប់ពណ៌នៅប្រទេសឥណ្ឌា(រាប់បញ្ចូលទាំងពណ៌ប្រាក់ និងបៃតង)។ ទន្ទឹមនឹងការបង្ហាញស្មាតទូរស័ព្ទ ក្រុមហ៊ុននេះក៏មានបង្ហាញនាឡិការ  SmartWatch 3 ផងដែរ។

ផលិតផលទាំងពីរនេះ មានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ដោយភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួរក្បាល Quad cor Qualcomm Snapdragon 801 processor ដែលបានភ្ជាប់មកជាមួយកាមេរ៉ាពិសេស 20.7 megapixel Sony Exmor RS។ ទូរស័ព្ទ Sony Xperia Z3 បំពាក់មកជាមួយអេក្រង់ប្រភេទ HD display  ទំហំ 4.6 អ៊ីង ភ្ជាប់អង្គចងចាំ(RAM)ទំហំ 3GB អ្នកអាចបន្ថែមបាន 16GB  ឬ32GB មាន micro SD card slot និងកាមេរ៉ាមុខទំហំ  2.2 មេហ្គាភិចសែល។

សម្រាប់ម៉ូដែ Sony Xperia Z3 compact វិញបំពាក់មកជាមួយអេក្រង់ប្រភេទ HD display ទំហំ 4.6 អ៊ីង ជាមួយគុណភាពបង្ហាញច្បាស់ត្រជាក់ភ្នែកកម្រិត(Resolution) 1280 x 720 ភិចសែល និងភ្ជាប់មកជាមួយអង្គចងចាំ((RAM))ទំហំ 2GB និងមានកាមេរ៉ាមុខទំហំ ​2 មេហ្គាភិចសែល រួមបញ្ចូលជាមួយប្រព័ន្ធដំណើរការ Android 4.4 KitKat

ប្រភពៈ Xperia