ព័ត៌មាន

បែកធ្លាយ Motorola Shamu ប្រើ Android L

មីៗនេះ ម៉ូដែលថ្មី Motorola Shamu ត្រូវបានគេចែកចាយតៗគ្នា។ ពេលនេះមានរូបភាពពីរសន្លឹកទៀតពាក់ព័ន្ធនឹងម៉ូដែលថ្មី Shamu ។ ម៉ូដែលថ្មីនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android L ថ្មី។

ពាក្យចចាមអារាមមួយចំនួនបានលើកឡើងពីពត៌មានលំអិតលម៉ូដែលនេះដូចជាៈ

វាបំពាក់មកជាមួយអេក្រង់ទំហំ 5.9 អ៊ីង មានកម្រិតភាពច្បាស់ 2560  ទៅ 1440 ភិចសែល។ ម៉ូដែលនេះបានបំពាក់មកជាមួយប្រព័ន្ធខួរក្បាលប្រភេទ Quad-core Snapdragon 805 SoC clocked ល្បឿន  2.6GHz ភ្ជាប់ជាមួយអង្គចងចាំទំហំ (RAM)3GB  និងមានថាសផ្ទុកទិន្ន័យទំហំ  32GB

image

សម្រាប់កាមេរ៉ាក្រោយគេរំពឹងទុកថា វាមានទំហំ 13មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។ គួរឱ្យចាប់អារម្មណ៍ទៀតនោះវាមានសមត្ថភាពថ្ម  3,200 mAh ថែមទាំងមានគម្រោងភ្ជាប់  Android L ទៀតផង។

ប្រភព៖ Motorola