ព័ត៌មាន

Tablet ម៉ាក Pipo Work-W4 ក៏ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8.1

រូបភាពទាំងអស់នេះ និងពត៌មានលំអិតមួយចំនួនបានបង្ហាញថាម៉ូដែលថ្មីមានតម្លៃសមរម្យ ហើយមានដំណើរការដូចជា Windows-based ។

ម៉ូដែល Pipo Work-W4 ជាផលិតផលស្តង់ដារ Bog-standard  Windows-based និងជា Tablet ប្រើកម្លាំងម៉ាស៊ីន Intel។

image

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានឱ្យដឹងថាវានៅតែជាម៉ូដែល “a concept” (គម្រោងនឹងបង្កើត) ហើយថែមទាំងចង់ប្តូរ Specs ថ្មី និងមានតម្លៃថ្លៃជាង Pipo W2។

អ្វីដែលសំខាន់ទៀត ពាក់ព័ន្ធនឹង Hardware លើថាសផ្ទុកទិន្ន័យគេប្រើ 16GBមានលក្ខណៈប្រសើរជាងទំហំ​ 32GB ហើយមេម៉ូរ៉ីគេប្រើ1GB សមស្របជាង 2GB។

កាន់តែពិសេសលើ Layout របស់កាមេរ៉ា និង speakers បានជួយឱ្យម៉ូដែល Work-W4 មានគុណភាព និងមានដំណើរការល្អប្រសើរ។

ចុងក្រោយប្រព័ន្ធប្រតិបត្តិការ Windows 8.1 នឹងត្រូវបានដាក់ដំណើរការលើម៉ូដែលនេះ ប៉ុន្តែយើងមិនទាន់ប្រាកដថាវានឹងអាចមានដំណើរការជាមួយ Office 365 Subscription ដូចម៉ូដែល W2 នោះទេ។

ប្រភព៖ Pipo Work-W4