ក្រុមហ៊ុន Apple ជាក្រុមហ៊ុនមួយដែលទទួលបានការបោះសំឡេងយ៉ាងខ្លាំងលើម៉ូដែល iPhone។អ្នកប្រាកដជាធ្លាប់លឺពត៌មានស្តីពីទូរស័ព្ទ iPhone5S។ថ្មីៗនេះដែរ ក្រុមហ៊ុន Apple បានបង្ហាញផលិតផលថ្មីមួយទៀតគឺម៉ូដែល iPhone 6 និងម៉ូដែល iPhone 6 Plus។
តាមធម្មតា ម៉ូដែលថ្មីប្រាកដជាមានអ្វីពិសេសជាងម៉ូដែលចាស់។តើម៉ូដែលម៉ូដែល iPhone 6 និងម៉ូដែល iPhone 6 Plus មានលក្ខណៈពិសេសប៉ុន្មានដែលល្អលើទូរស័ព្ទ iPhone5S នោះ?
សម្រាប់ម៉ូដែល iPhone 5S ជាទូរស័ព្ទរាមច្បង បានបំពាក់មកជាមួយ A7 Chips និងបច្ចេកវិទ្យា Touch ID រួមជាមួយនឹងបច្ចេកវិទ្យា Faster LTE Wireless។កាន់តែពិសេសបន្ថែមទៀត មូដែលនេះបានភ្ជាប់មកជាមួយកាមេរ៉ាទំហំ 8MP iSight Camera និងប្រើប្រព័ន្ធប្រតិបត្តិការ iOS8។
ផ្ទុយទៅវិញ ម៉ូដែល iPhone 6 និងម៉ូដែល iPhone 6 Plus បានបំពាក់មកជាមួយ A8 Chips និងបច្ចេកវិទ្យា Touch ID រួមជាមួយ Faster LTE Wireless។ផ្ទុយពីម៉ូដែលមុន ទូរស័ព្ទទំនើបនេះបានបំពាក់មកជាមួយកាមេរ៉ា 8MP iSight Camera រួមបន្ថែមសមត្ថភាព Autofocus Pixels និងប្រព័ន្ធប្រតិបត្តិការ iOS8 ដូចម៉ូដែលចាស់ដែរ៕
ប្រភព៖Apple