ព័ត៌មាន

តើម៉ូដែលមួយណារបស់ iPhone ដែលអ្នកពេញចិត្តបើអាស្រ័យលើអង្គផ្ទុកទិន្ន័យ?

អ្នកប្រើទូរស័ព្ទទំនើបមួយចំនួនមិនធ្លាប់បានគិតពីទំហំផ្ទុកទិន្ន័យរបស់វានោះទេ។ពេលខ្លៈ អ្នកអាចធ្វើការជ្រើសរើសខុសប្រសិនបើអ្នកមិនបានដឹងពីពត៌មានអង្គផ្ទុកទិន្ន័យ។បើអ្នកប្រើប្រាស់ទូរស័ព្ទតិចតួចនោះអ្នកពុំចាំបាច់រើសយកម៉ូដែលដែលមានអង្គចងចាំធំនោះទេ។

ប៉ុន្តែសម្រាប់អតិធិជនមួយចំនួនដែលបានប្រើទូរស័ព្ទទាំងស្រុង និងប្រើប្រាស់សម្រាប់ការងារផងដែរនោះគួរតែរើសយកម៉ូដែលដែលមានអង្គផ្ទុកទិន្ន័យធំ។

 

image

…………………តើអង្គផ្ទុកទិន្ន័យប្រភេទណាដែលជាតម្រូវការពិតប្រាកដរបស់អ្នក?………………………

ថ្មីៗនេះផងដែរ ក្រុមហ៊ុន Apple បានបង្ហាញម៉ូដែលទំនើបថ្មីរបស់ខ្លួន iPhone 6 និងiPhone 6 Plus ។ម៉ូដែលទាំងពីរទទួលបានការគាំទ្រយ៉ាងពិសេស ហើយមានតម្លៃអាស្រ័យទៅតាមអង្គចងចាំខុសៗគ្នាដែលគេបានកំណត់។

image

សម្រាប់ម៉ូដែលមានអង្គផ្ទុកទិន្ន័យ 16GB មានតម្លៃ 749 ដុល្លារ រីឯម៉ូដែលភ្ជាប់អង្គផ្ទុកទិន្ន័យ 64GB វិញមានតម្លៃ 849 ដុល្លារ ហើយម៉ូដែលចុងក្រោយតម្លៃ 949 ដុល្លារមានអង្គផ្ទុកទិន្ន័យទំហំ 128 GB។

image

ដូច្នេះ អ្នកប្រកដជាដឹងកាន់តែច្បាស់ថា ត្រូវទិញម៉ូដែលណាមួយដែលសមស្របទាំងតម្លៃ និងទទួលបានម៉ូដែលដែលមានអង្គចងចាំប្រើការបានសមស្របនឹងតម្រូវការរបស់ខ្លួន៕

 

ប្រភព៖iPhone