ព័ត៌មាន

Sony Xperia Z3 ឥតខ្ចោះសម្រាប់មនុស្សជំនាន់ថ្មី

ក្រុមហ៊ុន Sony ជាក្រុមហ៊ុនដែលបានផលិតផលិតផលថ្មីៗមិនចាញ់គេនោះទេ។ហើយថ្មីៗនេះមានពត៌មានល្បីថា ក្រុមហ៊ុននេះទើបតែផលិតបានស្មាតទូរស័ព្ទថ្មីគួរឱ្យទាក់ទាញ។ នៅប្រទេសកម្ពុជាក៏សំបូរត្រកូល  Sony  ដាក់លក់មិនចាញ់ IPhone នោះទេ។

image

ក្រុមហ៊ុន Sony បានប្រកាសថាពួកគេនឹងដាក់បង្ហាញទូរស័ព្ទថ្មី Sony Xperia Z3 ។ វានឹងត្រូវបានគេដាក់លក់ក្នុងហាង Bell   MTS   Rogers   SaskTel   TELUS    WIND Mobile និងនៅហាងលក់រាយមួយចំនួនទៀតនៅថ្ងៃទី ៣១ ខែតុលា។

……………………………តើម៉ូដែលថ្មីនេះមានអ្វីពិសេសទៅ?…………………………………………………………

ម៉ូដែល  Sony Xperia Z3 បានបំពាក់មកជាមួយអេក្រង់ទំហំ5.2  ប្រភេទ  Full HD display ជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1080ភិចសែល។ឧបករណ៍នេះ មានដំណើរការដោយប្រព័ន្ធខួរក្បាល(processor) quad core 2.5GHz Qualcomm Snapdragon 801។ពិសេសបន្ថែមទៀត ម៉ូដែលនេះបានភ្ជាប់មកជាមួយអង្គចងចាំ (RAM)ទំហំ 3GB ជាមួយនឹងការភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 2.2 ប្រើសម្រាប់វីដែអូ Chat និងកាមេរ៉ាក្រោយ Sony Exmor RS ទំហំ 20.7 មេហ្គាភិចសែ។កាន់តែពិសេសជាមួយនឹងការភ្ជាប់ microSD card slot ដើម្បីបន្ថែមអង្គចងចាំបានរហូតដល់ទៅ128GB ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ។ម៉ូដែលនេះ ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា IP67  និង  IP68 rating ដែលជាប្រព័ន្ធការពារសំរាម និងទឹក៕

ប្រភព៖Sony