ប្រសិនបើមិត្តភក្តិរបស់អ្នកចង់ខ្ចីស្មាតហ្វូនរបស់អ្នកទៅប្រើប្រាស់ដើម្បីធ្វើការ Search រកអ្វីមួយនោះនៅលើ Web អ្នកប្រហែលជាមិនចង់ឲ្យការ Search Query នោះបង្ហាញនូវអ្វីដែលអ្នកបាន Search រួចហើយនោះទេ។
ពេលនេះយើងនឹងប្រាប់ពីវិធីសាស្ត្រក្នុងការClear នូវ History Google Search នៅលើស្មាតហ្វូនរបស់អ្នក។ ចុចនៅលើ Google Search Box ។
នៅពេលដែល Google Search Screen បង្ហាញខ្លួនឡើង ចុច Hold នៅលើ History Search Box ណាមួយដែលអ្នកចង់លុប។
នៅពេលដែល “Remove from search History” ចុចនៅលើ “OK”
ប្រសិនបើអ្នកចង់ Clear Search Items ច្រើនក្នុងពេលម្តងនៅលើ Google Search History សូមធ្វើការ Log in នៅលើ Google Account នៅលើ Browser នៅលើ Android Device ។
ចុច “”Setting” នៅលើផ្នែកខាងស្តាំនៃ Browser និងចុចនៅលើ History នៅលើ Popup Menu ។
ចុច ធីក និងជ្រើសរើសយក Remove Items ។
នៅពេលដែលអ្នកធ្វើការ Remove នូវ Items ក្នុង “History រួចហើយ” នោះអ្នកនឹងឃើញ Message ដែលបង្ហាញពីចំនួន Remove Search Items នៅលើ History នោះ។