ព័ត៌មាន

ពត៌មានច្បាស់ការដែល Microsoft មិនបានប្រាកដថាដាក់បង្ហាញម៉ូដែលថ្មីដំណាលគ្នា

 

ក្រុមហ៊ុន Microsoft បានបង្ហើបដល់អ្នកគាំទ្រថា Surface tablets នឹងផលិតឱ្យហើយដើម្បីឱ្យទាន់ថ្ងៃបុណ្យណូអែល។យោងតាមពត៌មាន tweet ដោយ TK Tech News បានឱ្យដឹងថា Software យក្សនឹងមកដល់បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាយ៉ូរអង្វែងពីម៉ូដែល Surface Mini  ជាមួយនឹងពត៌មានបង្ហាញវាជាផ្លូវការនៅពេលឆាប់ៗនេះ។

ដំណាលគ្នាដែរនោះ ម៉ូដែល Surface 3ក៏នឹងចេញបង្ហាញ ហើយគេសង្ឃឹមថាវានឹងមានប្រជាប្រិយភាពដូចម៉ូដែល Surface 2  ដែលត្រូវបានគេដាក់បង្ហាញកាលពីខែកញ្ញា ឆ្នាំ 2013 និងម៉ូដែល Surface 2 4G ដែលត្រូវបានដាក់បង្ហាញក្រោយប្រាំមួយខែមកទៀតក៏ទទួលបានការគាំទ្រខ្ពស់ផងដែរ។​

អ្នកបានដឹងមកហើយពាក្យចចាមអារ៉ាម តែងតែមានជារឿយៗ ហើយវានឹងរលាយបាត់ទៅវិញដូចអំបិលត្រូវទឹក។ម៉ូដែល Surface Mini  ក៏មាននៅខាងក្រោយ Page របស់  Surface Pro 3 ដែលត្រូវបានគេហទំព័រក្រុមហ៊ុន Microsoft បញ្ចាក់ឱ្យដឹងថាខ្លួនគ្មានសមត្ថភាពបង្ហាញផលិតផលទាំងពីរដំណាលគ្នានោះទេ។ រឿងដែលសំខាន់កាលពីខែមុនមានគេហទំព័របច្ចេកវិទ្យាមួយចំនួនបានបង្ហាញពត៌មានមិនច្បាស់ដូចក្មេងលេងតុក្តា។

image

ស្តែងសម្រាប់ Surface Pro 3នៅតែមានអ្នកបន្តយកមកបង្ហាញនៅក្នុងពត៌មានសាកល ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10វិញក៏មិនទាន់បានដម្លើងលើឧបករណ៍ជាផ្លូវការនៅឡើយ ដោយរង់ចាំរហូតដល់ទៅឆ្នាំ 2015។

សរុបមក យ៉ាងហោចណាស់ក៏អ្នកបានដឹងថា គម្រោងដាក់បង្ហាញផលិតផលដំណាលគ្នានោះមិនមែនជាការពិតទេ។

ប្រភព៖ Microsoft