ព័ត៌មាន

កិច្ចការស្រាវជ្រាវលើកំណើនស្មាតនាឡិការនាពេលអនាគត

តើអ្នកស្គាល់ស្មាតនាឡិការបានប៉ុន្មានប្រភេទហើយ? ក្នុងនោះតើអ្នកមានបានប្រើស្មាតនាឡិការហើយរឺនៅ?

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុម Juniper Research បានបញ្ចាក់ឱ្យដឹងថា នៅឆ្នាំ 2019 នឹងមានអ្នកប្រើស្មាតនាឡិការរហូតដល់ទៅ 101.7 លានអ្នក។របាយការណ៍បានបន្ថែមទៀតថា សម្រាប់ស្មាតនាឡិការនីមួយៗ យ៉ាងហោចណាស់មានតម្លៃប្រហែល 200 ដុល្លារក្នុងមួយគ្រឿងក្នុងឆ្នាំ 2020 ។

 

image

ក្នុងចំណោមអ្នកប្រើប្រាស់ស្មាតនាឡិការ ក្នុងនោះមានអ្នកប្រើវាភ្ជាប់ជាមួយស្មាតទូរស័ព្ទត្រឹមតែ 0.26% ប៉ុណ្ណោះ ហើយចំនួនអ្នកប្រើច្រើនជាង 21%រស់នៅសហរដ្ឋអាមេរិច។ តាមរបាយការណ៍ស្រាវជ្រាវរបស់ Juniper Research បានឱ្យដឹងថា បន្តិចទៀតតាមបណ្តាហាងនីមួយៗនឹងបង្កើតផលិតផលផ្ទាល់ខ្លួនដូចជាស្មាតនាឡិការជាដើម។ស្មាតនាឡិការដែលផលិតបានដោយខ្លួនឯង ហើយចាប់ផ្តើមបង្ហាញ និងដាក់លក់នោះ មិនដឹងថាចំនួនស្មាតនាឡិការនឹងកើនឡើងដល់កម្រិតណាទៀតទេបន្ទាប់ពីឆ្នាំ2019។

image

 

បន្ថែមលើសពីនេះទៅទៀត    លក្ខណៈពិសេសមួយចំនួនដូចជាការភ្ជាប់បណ្តាញ GPS និង  NFC កាន់តែទូលំទូលាយជាងមុននៅឆ្នាំក្រោយៗទៀតលើស្មាតនាឡិការ។

image

ទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមស្រាវជ្រាវ  Juniper បានរំពឹងទុកដល់កម្មវិធីថ្មី “killer app”ដែលមានមុខងារកាន់តែសំខាន់សម្រាប់ជំនួយ​ដល់អ្នកប្រើប្រាស់ពីម៉ូដែល​ថ្មីរបស់​ស្មាត​នាឡិការ។

image

ប្រភព៖ Watch Researchers