ព័ត៌មាន

HTC Desire 820 Mini បង្ហាញខ្លួនលើគេហទំព័រចិន​

HTC Desire 820  ត្រូវបានគេដាក់បង្ហាញកាលពីខែកញ្ញា ដែលបានបំពាក់មកជាមួយអេក្រង់ទំហំ 5.5 អ៊ីង ។ពេលនេះ HTC Desire 820 Mini តូចច្រលឹងបានបង្ហាញខ្លួនជាប្រភេទ version កាន់តែតូចជាងមុន។។

HTC Desire 820 Mini បានបង្ហាញខ្លួនលើគេហទំព័រជាច្រើននៅប្រទេសចិន ហើយបន្ទាប់មកវាត្រូវបានគេលុបចេញពីគេហទំព័រ ទើបយើងបានពត៌មានលំអិតជាក់ស្តែងខ្លៈពីវា។

HTC Desire 820 Mini បានបំពាក់មកជាមួយអេក្រង់ទំហំ 5 ប្រភេទ HD display ជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល quad core(processor) មានល្បឿន 1.2GHz ជាមួយនឹងសមត្ថភាពពិសេស 1GB ( RAM)។​

 

image

កាន់តែពិសេសដើម្បីផ្ទុកទិន្ន័យបានច្រើនម៉ូដែលនេះបានភ្ជាប់មកជាមួយអង្គផ្ទុកទិន្ន័យទំហំ 8GB ជាមួយនឹងកាមេរ៉ាកម្រិតពិសេស  កាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។

image

HTC Desire 820 Mini នឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ Android 4.4 KitKat និងប្រើបច្ចេកវិទ្យាពិសេស  HTC’ Sense UI ជាមួយនឹងការភ្ជាប់បណ្តាញ WiFi បណ្តាញ Bluetooth និងភ្ជាប់ 4G LTEផងដែរ។

ប្រភព៖ HTC