ព័ត៌មាន

iPad Air 2 ទទួលបានពិន្ទុពិសេសគួរឱ្យចាប់អារម្មណ៍បំផុត

iPad Air 2 ជាផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ដែលមានសក្តានុភាព និងមានសមត្ថភាពបំផុតក្នុងសម័យបច្ចេកវិទ្យាជំនាន់ថ្មី។

នៅពេលដែលក្រុមហ៊ុន​ Apple បានប្រកាសម៉ូដែល iPad Air 2 កាលពីសប្តាហ៍មុននោះ ក៏មានពត៌មានលំអិតបានបង្ហាញពីគុណសម្បត្តិរបស់វាដែរ។វាត្រូវបានគេភ្ជាប់ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល A8X (processor) កាន់តែលឿន និងមានគុណភាពពិសេសជាងមុន។

បន្ទាប់ពីមានការដាក់បង្ហាញផលិតផលគេហទំព័រ iPhoneBenchmark បានបង្ហាញពីសក្តានុភាពរបស់ម៉ូដែល iPad Air 2 ដែលទទួលបានចំណាប់អារម្មណ៍ពិសេសពីសំណាក់អ្នកគាំទ្រ។

 

Benchmarks ជាប្រភេទការសាកល្បងដែលមានសមត្ថភាព​និងបង្ហាញលទ្ធផលត្រឹមត្រូវឥតល្អៀង។

 image

លទ្ធផលការសាកល្បងរបស់ Benchmarks បានបង្ហាញថា៖

ការសាកល្បង  iPhoneBenchmark&#039s លើ iPad Air 2 (សំដៅលើ  “iPad5,4”) ទទួលបានពិន្ទុខ្ពស់គួឱ្យទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍  69,059។ផ្ទុយទៅវិញ ម៉ូដែល  iPhone 6 ទទួលបានពិន្ទុត្រឹមតែ 44,299 ហើយសម្រាប់ iPad Air ទទួលបានពិន្ទុរហូតដល់ទៅ 37,868។

យោងតាមការបង្ហាញរបស់  benchmark បានឱ្យដឹងថា  iPad Air 2 គឺជាម៉ូដែលដែលមានសមត្ថភាពខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple ។កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត  iPad Air 2 បានភ្ជាប់មកជាមួយប្រព័ន្ធដំើរការខួរក្បាល  triple-core (processor) មិនមែនជាប្រភេទ dual-core នោះទេ។

ការសាកល្បងផ្សេងទៀតរបស់ iPhoneBenchmark បានអៈអាងថា ម៉ូដែល  iPad Air 2 ភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB ( RAM)។ដំណាលគ្នាដែរ មានពាក្យចចាមអារ៉ាមថ្មីបានបង្ហាញថា iPad Air 2 មានសមត្ថភាពធ្វើ memory boost ប៉ុន្តែសម្រាប់ម៉ូដែល  iPhone 6 និងម៉ូដែល  iPhone 6 Plus វិញបានភ្ជាប់មកអង្គចងចាំតូចបំផុតត្រឹមតែ 1GB ( RAM)។

 

image

លទ្ធផលសាកល្បងរបស់ Benchmark ដែលបង្ហាញដោយ  Geekbench បានឆ្លើយតបជាមួយនឹងការរកឃើញរបស់ iPhoneBenchmark&#039s ទទួលបានលទ្ធផល iPad Air 2 ពិតជាមានសមត្ថភាពពិតប្រាកដមែន។ប្រព័ន្ធដំណើរការខួរក្បាល  A8X(processor) មានសមត្ថភាពខួរក្បាលបីប្រភេទ cores ជាមួយនឹងល្បឿននាឡិការ  clock speeds ល្បឿន 1.50GHzសាកសមជាមួយនឹងអង្គចងចាំទំហំ  2GB (RAM) កាន់តែធំ។

ប្រភព៖ iPhoneBenchmark&#039s