ព័ត៌មាន

ក្រុមហ៊ុន LG បានប្រកាសម៉ូដែលថ្មី និងឈានជើងសន្សឹមៗលើទីផ្សារ

ក្រុមហ៊ុន LG បានប្រកាសម៉ូដែលស្មាតនាឡិការ និងឧបករណ៍ពាក់នៅដៃបានដោយចាប់ផ្តើមដាក់លក់នៅសហព័ន្ធអ៊ឺរ៉ុប ប្រទេសបារាំង អ៊ីតាលី អេស្បាញ និងចក្រភពអង់គ្លេស នៅក្នុងខែវិច្ឆិការនេះហើយ។

ក្រុមហ៊ុន LG បានប្រកាសផលិតផលថ្មី និងអាចកម្មង់ទិញបានក្នងតម្លៃពិសេសក្នុងតម្លៃមិនទាន់ផ្លូវការនៅឡើយ។

 

image

ក្រោយពីបានដាក់លក់នៅទីកន្លែងទាំងនោះហើយ គេនឹងចាប់ផ្តើមដាក់លក់វានៅ សហរដ្ឋអាមេរិចខាងជើង និងនៅអាស៊ីនៅពេលឆាប់ៗនេះឯង។

image

LG G Watch R បានបង្ហាញខ្លួនលើ IFA 2014 ក្នុងរយៈពេលខ្លីបន្ទាប់ពីម៉ូដែល Moto 360 បានបង្ហាញខ្លួនរួចរាល់។ Moto 360 មានរូបរាងកាន់តែស្តើង និងគួរឱ្យទាក់ទាញជាងមុនផងដែរ វាត្រូវបានគេភ្ជាប់មកជាមួយ sensor  មានពន្លឺកាន់តែគួរឱ្យទាក់ទាញ។

ប្រភព៖LG