ព័ត៌មាន

ស្មាតនាឡិការ Moto 360 បាន Update ថ្មីមានគុណភាពថ្មពិសេសជាងមុន​

ក្រុមហ៊ុន Motorola បានបង្ហាញស្មាតនាឡិការ Moto 360 ដែលបានភ្ជាប់មកជាមួយលក្ខណៈពិសេសបន្ថែមទៀតជាមួយនឹងសមត្ថភាពរក្សាថ្មកាន់តែគួរឱ្យចាប់អារម្មណ៍។

នៅពេលដែលថ្មមានកម្រិតសល់ត្រឹមតែ 15 ភាគរយនោះ នោវានឹងពន្លត់ភ្លើងអេក្រង់ ហើយពន្លឺលំអរជុំវិញដោយស្វ័យប្រវត្តិដើម្បីរក្សាការប្រើប្រាស់ឱ្យបានយូរបន្តទៀតដោយស្វ័យប្រវត្តិ។

កាន់តែពិសេសជាមួយនឹងការ  upgrade ថ្មីនោះ អ្នកប្រើប្រាស់អាចប្រើ  interface ថ្មីដែលអាចបង្ហាញមុខអេក្រង់ទូរស័ព្ទដោយមិនចាំបាច់បិទ notification ដោយប៉ៈលើអេក្រង់នោះទេ។ការជូនដំណឹង  notification នឹងបង្ហាញខ្លួនជាថ្មីម្តងទៀតនៅពេលមានសេចក្តីជូនដំណឹងថ្មី។

 image

នៅគ្រប់ទីកន្លែង ម៉ូដែល  Motorola អាចបន្ថែមពន្លឺmood នៅកមឡុងពេលសាកថ្មក៏បាន ហើយថែមទាំងអាចបង្កើនសមត្ថភាពថ្មីដែលជាវិធីថ្មីអាចភ្ជាប់ Bluetooth ពីទូរស័ព្ទទៅកាន់ស្មាតនាឡិការផងដែរ។

ក្រុមហ៊ុនបានបន្តទៀតថា គេនឹងបញ្ចេញម៉ូដែល update ក្នុង phases ហើយអ្នកប្រើប្រាស់ទាំងអស់អាចដម្លើងអេក្រង់ផ្សេងទៀតលើម៉ូដែលស្មាតនាឡិការ  Moto 360 របស់ពួកគេនៅពេលគេបាន  Update ជាផ្លូវការ។

ប្រភព៖Motorola