ព័ត៌មាន

Adobe Creative Cloud បង្កើត boost ថ្មីលើកម្មវិធីទូរស័ព្ទ

 

Adobe MAX គឺជាកម្មវិធីថ្មីដែលរចនាឡើងដើម្បីបង្ហាញពីការផលិតបច្ចេកវិទ្យាចុងក្រោយដែលមានសក្តានុពលបំផុត។កម្មវិធីនេះត្រូវបានគេដាក់បង្ហាញជាផ្លូវការរយៈពេលបួនចាប់ពីថ្ងៃទី  4  ដល់ថ្ងៃទី 8 ខែតុលា ក្នុងរដ្ឋ Los Angeles  ហើយកម្មវិធី Adobe ត្រូវបានគេប្រកាសថា  វាជាប្រភេទកម្មវិធី updates ដើម្បីបង្កើតគំរូរកម្មវិធី Creative Cloud ។

កាលពីខែមិថុនា មុននេះបន្តិចក៏មានការ update កម្មវិធី Creative Profile ម្តងរួចមកហើយ  រួមទាំងមានការប្តូរឈ្មោះកម្មវិធីទូរស័ព្ទថ្មីមួយទៅជា Creative SDK 1.0 ។អ្នកអភិវឌ្ឍន៍ក៏បានលើកឡើងពីការ Touch លើម៉ូដែល Surface Pro 3 ដែលប្រើប្រព័ន្ធប្រតិបត្តិការ  Windows 8  លើកម្មវិធី Illustrator  កម្មវិធីPhotoshop និងកម្មវិធី Talent Search ដែលជាសីល្បៈបន្ថែមក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ផងដែរ។

 image

អ្នកអាចធ្វើការលើឧបករណ៍គ្រប់ប្រភេទដែលអ្នកចូលចិត្តព្រោះកម្មវិធី Creative Profile មានប្រភពលើ cloud ។

កម្មវិធីទាំងនេះបានបន្ថែមមុខងារសំខាន់ៗដូចជា៖ជក់ផាត់ពណ៌   ពណ៌សម្រាប់លាយ   ពុម្ពរូបភាព   fontsអក្សរ រូបភាព និងមានច្រើនជាងនេះទៀត។

ពេលនេះ  លើអ៊ិនធើណេត មានកម្មវិធីគូស  Photoshop Sketch ​ថ្មីមួយទៀត  វាជាកម្មវិធីដែលគេច្របាច់កម្មវិធី Photoshop CC ជាមួយនឹងកម្មវិធី Illustrator CC និងកម្មវិធី Photoshop Mix បញ្ចូលគ្នា   ជាមួយនឹងមុខងារប្រហាក់ប្រហែលនឹងកម្មវិធី Photoshop CC ។កម្មវិធីថ្មីបញ្ចូលគ្នានេះ   អាច Support លើកម្មវិធីទូរស័ព្ទ   ថែមទាំងអាច Share អាច  syncs ពត៌មានដោយប្រើ GPS ពី iPhone photos ផងដែរ។

 

កម្មវិធី Illustrator មុន ត្រូវបានគេប្តូរមកហៅថា Illustrator Draw ថ្មី ហើយមានទំនាក់ទំនងជាមួយកម្មវិធីIllustrator Line ។កម្មវិធីទាំងពីរនេះ បានបញ្ចូលគ្នាដើម្បីបង្កើតកម្មវិធី Illustrator CC  ដើម្បីឱ្យការប្រើប្រាស់កាន់តែសំបូរបែប និងពេញនិយមសម្រាប់មនុស្សជំនាន់ថ្មី។

ប្រភព៖ Adobe