ព័ត៌មាន

ក្រុមហ៊ុន HP ជើងខ្លាំងបញ្ចេញផលិតផលថ្មីប្រជែងក្រុមហ៊ុនខ្លាំងៗ

ក្រុមហ៊ុន HP បានវាយលុកទីផ្សារយ៉ាងខ្លាំងទាំងផ្នែកស្មាតផលិតផល និងគ្រឿងអេឡិចត្រូនិច។ ក្រុមហ៊ុននេះក៏បានគិតគូរពីមុខជំនួញថ្មីលើទីផ្សារពិភពលោកផងដែរ។មុខជំនួញថ្មីនោះ គឺជាការបន្ថែមសមត្ថភាពលើផលិតផលរបស់ខ្លួនដើម្បីបានលំដាប់លេខឈានមុខ។

តើផលិតផលអ្វីទៅដែលជាមុខជំនួញថ្មីរបស់ក្រុមហ៊ុន HP ?

               ក្រុមហ៊ុន បានរៀបចំផលិតផលថ្មីចំនួនពីរគ្រឿង ប្រើប្រាស់ប្រព័ន្ធដំណើរការ  Android គឺ   HP Pro Slate 12  និង  HP Pro Slate 8។

 

 image

               ម៉ូដែល HP Pro Slate 12 បំពាក់អេក្រង់ទំហំ  12.3 អ៊ីង មានអេក្រង់បង្ហាញកម្រិត  1600 x 1200 display  មានអង្គចងចាំទំហំ 32GB  និងម៉ូដែល  Pro Slate 8 មានអេក្រង់ទំហំ  7.7-អ៊ីង ប្រភេទបង្ហាញកម្រិត 2048 x 1536 display  អង្គចងចាំទំហំ 16GB។

ម៉ូដែលទាំងពីរភ្ជាប់ Snapdragon 801 chips មានមេម៉ូរ៉ី 2GB  ប្រើប្រាស់អង្គដំណើរការ Android 4.4 KitKat មាន microSD និងអាចប្រើ nanoSIM ។ ក្នុងការចែកចាយឯកសារ ម៉ូដែលនេះបានភ្ជាប់បណ្តាញ  Bluetooth        NFC និងមានផតa microUSB port ជាមួយនឹង HDMI-out ។

 

សរុបមក ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចេញម៉ូដែលថ្មីទាំងពីរនេះដំណាលគ្នា។

ប្រភព៖HP