ព័ត៌មាន

ក្រុមហ៊ុន Lenovo បន្ថែមសមាជិកដើម្បីវាយលុកទីផ្សារក្នុងឆ្នាំ 2105

កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Motorola មានវបត្តិសេដ្ឋកិច្ចទីផ្សារលក់ទូរស័ព្ទ ទើបសម្រេចចិត្តលក់ក្រុមហ៊ុនឱ្យក្រុមហ៊ុន Google។ក្រុមហ៊ុន Google ​ បានពង្រីកវិសាលភាពទីផ្សារទូរស័ព្ទជាបន្តបន្ទាប់ ប៉ុន្តែជាអកុសលការដាក់លុយធំទិញក្រុមហ៊ុន Motorola ត្រូវបានបញ្ចប់។

ថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសថាខ្លួនសម្រេចចិត្តលក់ក្រុមហ៊ុន​ Motorola បន្តឱ្យក្រុមហ៊ុន​ Lenovo។លើកិច្ចព្រៀងជាផ្លូវការ ក្រុមហ៊ុន Lenovo បានប្រគល់ប្រាក់ចំនួន ២,៩១ ​ពាន់​លាន​ដុល្លារទៅឱ្យក្រុមហ៊ុន Google ។ ការទិញក្រុមហ៊ុនទូរស័ព្ទបន្ថែម ជាមោទនភាពរបស់ក្រុមហ៊ុន Lenovo ដើម្បីពង្រីកក្រុមហ៊ុនឱ្យកាន់តែធំ និងទទួលការគាំទ្របានកាន់តែច្រើនដើម្បីឱ្យថ្ងៃអនាគតក្រុមហ៊ុននេះក្លាយជាគូរប្រជែង Smart Phone ពិតប្រាកដក្នុងឆ្នាំ 2105៕

imageimageimage

សរុបមក ចាប់ពីពេលនេះតទៅក្រុមហ៊ុន ក្រុមហ៊ុន Motorola លែងស្ថិតនៅក្រោមចំណុះរបស់ក្រុមហ៊ុន Google ដោយមានអាណាព្យាបាលថ្មីគឺក្រុមហ៊ុន Lenovo៕

ប្រភព៖Google