ព័ត៌មាន

ត្រកូល Galaxy A ប្រកាសទូរស័ព្ទម្តងពីរម៉ូដែល

ក្រុមហ៊ុន Samsung បានបញ្ចេញត្រកូលទូរស័ព្ទ “A” ថ្មីជាផ្លូវការ។ ទូរស័ព្ទថ្មី Galaxy A3 និង​ទូរស័ព្ទ Galaxy A5 រចនាមកមានរូបរាងប្រហាក់ប្រហែលទូរស័ព្ទ Galaxy Alpha

 

ទូរស័ព្ទទាំងពីរត្រូវបានរចនាមកមានរាងស្តើង Galaxy A3 មានកម្រាស់ 6.9 mm និងម៉ូដែល Galaxy A5 មានកម្រាស់ 6.7 mm។ ទូរស័ព្ទទាំងពីរមានសមត្ថភាពភ្ជាប់ 4G LTE និងប្រើប្រព័ន្ធដំណើរការខួរក្បាល quad-core Snapdragon processor មានល្បឿន 1.2GHz។ ទូរស័ព្ទ Galaxy A5 បំពាក់អេក្រង់បង្ហាញប្រភេទ HD ទំហំ  5 អ៊ីង មានកម្រិតបង្ហាញ 1280 * 720  មានអង្គចងចាំទំហំ 2GB (RAM)  និងមានមេម៉ូរ៉ីទំហំ 16GB រាប់បញ្ចូលទាំងថាស microSD card មានមេម៉ូរ៉ីទំហំ 64GB។ទូរស័ព្ទនេះភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5MP មានសមត្ថភាពថ្ម 2,300 mAh និងប្រើប្រព័ន្ធដំណើរការ Android 4.4.4 KitKat

image

 

ទូរស័ព្ទ  Galaxy A3 បំពាក់អេក្រង់បង្ហាញប្រភេទ qHD  ទំហំ 4.5- អ៊ីង មានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 2MP  ថតរូប និងវីដេអូរបានច្បាស់ៗ។ ទូរស័ព្ទនេះមានអង្គផ្ទុកទិន្ន័យទំហំ 16GB  និងអង្គចងចាំទំហំ 1GB ( RAM) និងប្រើប្រព័ន្ធដំណើរការ Android 4.4.4 KitK

សរុបមក ក្រុមហ៊ុនបានរៀបចំគម្រោងដាក់បង្ហាញទូរស័ព្ទទំនើបទាំងពីរនេះនៅខែវិច្ឆិការនេះហើយ។

ប្រភព៖ Samsung