ព័ត៌មាន

ក្រុមហ៊ុន Apple បង្ហាញកាសថ្មីគុណភាពខ្ពស់

កាសស្តាប់បទចំរៀងដែលជាផលិតផលរបស់ក្រុមហ៊ុន Apple មានច្រើនប្រភេទសុទ្ធតែមានគុណភាពពិសេសជាងកាសធម្មតាមួយចំនួនទៀត។ ក្រុមហ៊ុន Apple បានបង្ហាញកាសថ្មីដែលជាម៉ូដែលចុងក្រោយ  Solo 2  ជាប្រភេទ wireless version

Solo 2 ជាកាសស្តាប់តន្រ្តីមានសម្លេងពិរោះរណ្តំ  ងាយស្រួលពាក់មិនឈឺត្រចៀក។ រូបរាង វាជាកាសប្រើ Wireless ពុំមានខ្សែរ ។ កាសនេះមានច្រើនពណ៌ដូចជាៈ  ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ស ពណ៌បៃតង ពណ៌ខៀវ និងពណ៌ផ្សេងៗជាច្រើនទៀត។ កាសស្តាប់   Solo 2  ដាក់លក់ក្នុងតម្លៃ 199 ដុល្លារ ហើយសម្រាប់កាសមួយផ្សេងទៀត Solo 2 Wireless មានតម្លៃប្រហែល 100ដុល្លារ។

image

ប្រភព៖Apple