ព័ត៌មាន

ក្រុមហ៊ុន Asus បញ្ចេញស្នាដៃយ៉ាងចំណានជាមួយនាឡិការដៃថ្មី[វីដេអូរ]

នាឡិការដៃពិសេស ASUS ZenWatch របស់ក្រុមហ៊ុន Asus បានបង្ហាញខ្លួនដើម្បីចាប់យកទីផ្សារបន្ថែម។ នាឡិការដៃនេះមានលក្ខណៈសម្បត្តិមិនចាញ់នាឡិការដៃរបស់ក្រុមហ៊ុនធំៗផ្សេងទៀតទេ។

image

ZenWatch ជានាឡិការថ្មីជំនាន់ចុងក្រោយ ភ្ជាប់មកជាមួយ Bluetooth 4.0 ប្រើអេក្រង់ប្រភេទ 1.63” AMOLED ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក320 x 320 ភិចសែល។ នាឡិការនេះ នឹងមានដំណើរការជាមួយប្រព័ន្ធដំណើរការ​ Android Wear ដែលជា Version ចុងក្រោយរបស់ក្រុមហ៊ុន Google


ASUS ZenWatch មានដំណើរការដោយរលូនដោយប្រើប្រព័ន្ធដំណើរការខួរក្បាល Qualcomm Snapdragon 400 (processor) ល្បឿន  1.2GHz CPU (processor) ប្រើអង្គចងចាំបានទំហំ  512MB ( RAM) និងភ្ជាប់សមត្ថភាពពិសេសជាមួយ Micro USB ប្រើថាមពល 1.4Wh ។

 


image

ប្រភព៖ASUS