ក្រុមហ៊ុន Nokia បានផលិត Android tabletមានសមត្ថភាពកាន់តែពិសេសដើម្បីយកទីផ្សារផលិតផលឱ្យបានខ្ពស់។ ក្រុមហ៊ុន Nokia បានប្រកាស Android tablet ដំបូងមានឈ្មោះថា Nokia N1 និងបានបង្ហាញឈ្មោះខ្លះៗពីវ៉ិបសាយរបស់ក្រុមហ៊ុន Nokia។
លក្ខណៈសម្បត្តិ Nokia N1 មិនគួរមើលរំលង
Nokia N1 ជា Android tablet បំពាក់មកជាមួយអេក្រង់ទំហំ 7.9 អ៊ីង មានអេក្រង់បង្ហាញប្រភេទ IPS display ជាមួយនឹងកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 2048 x 1536 ភិចសែល និងមានដំណើរការជាមួយប្រព័ន្ធដំណើរការ Android 5.0 Lollipop។ Android tablet មានដំណើរការដោយ Intel ទំហំ 64-bit (processor) Atom Z3580 (processor) ល្បឿន 2.3GHz ជាមួនឹងកាមេរ៉ាមុខ និងភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។ ដើម្បីថតរូបភាពបានច្បាស់ និងភ្លឺដូចធម្មជាតិម៉ូដែលនេះភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល មានសមត្ថភាពថតវីដេអូរFull HD 1080p រួមជាមួយកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ផ្សំជាមួយសមត្ថភាពពិសេស auto focus។ ម៉ូដែលនេះ ប្រើថាមពល 5300 mAh ភ្ជាប់ WiFi និង Bluetooth ដើម្បីចែកចាយឯកសារ។
ប្រភព៖ Nokia