ព័ត៌មាន

ក្រុមហ៊ុន Microtec និង FSS បានសហការជាមួយ NCR​​ បង្កើតសក្ខាសាលាផ្តោតលើម៉ាស៊ីនអេធីអឹម

image

ក្រុមហ៊ុន Microtec និង FSS បានសហការជាមួយ NCR​​  បង្កើតសក្ខាសាលាមួយនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆការ ឆ្នាំ២០១៤ នៅសណ្ឋាគារ Sunway Hotel ដែលមានការចូលរួមពី ប្រធាន បុគ្គលិករបស់ធនាគាជាច្រើននៅក្នុងប្រទេស កម្ពុជា និងបណ្តាលមិត្តសារព័ត៌មានផងដែរ។ គោដៅនៃសក្ខាសាលានេះគឺផ្តោតសំខាន់ទៅលើម៉ាស៊ីន ATM ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន Microtec ពីក្រុមហ៊ុន​ NCR ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប។ NCR គឺជាក្រុមហ៊ុនផលិតអេធីអឹមលំដាប់លេខមួយលើពិភពលោកអស់រយៈពេលជាង 23 ឆ្នាំជាប់ៗគ្នា។ ក្រៅពីការផ្តល់ម៉ាស៊ីនអេធីអឹម  NCR បាននាំមកនូវវិស័យបច្ចេកវិទ្យាធនាគារក្នុងគំនិតច្នៃប្រឌិតថ្មីៗ  ព្រមទាំងការប្រតិបត្តិការធនាគារ (banking transactions) ការគ្រប់គ្រងសេវាកម្ម (managed services) សន្តិសុខអេធីអឹម (ATM security) និងកម្មវិធីអេធីអឹម (ATM software) ជាដើម។ ម្យ៉ាងទៀត NCR ​​មានដំណោះស្រាយបានយ៉ាងល្អជាមួយនឹងល្បឿន និងភាពត្រឹមត្រូវសម្រាប់ជួយអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោកឲ្យកាន់តែមានភាពប្រសើរឡើងនូវទំនាក់ទំនងដល់អតិថិជនរបស់ពួកគេជាមួយនឹងប្រតិបត្តិការសេវាកម្មធនាគារដោយខ្លួនឯង​ (quality self-service banking transaction) ឲ្យទទួលបាននូវគុណភាពខ្ពស់ ហើយផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេឲ្យកាន់តែមានងាយស្រួល និងភាពជឿទុកចិត្តបំផុត៕ 

image