ព័ត៌មាន

ក្រុមហ៊ុន Blackberry សំញែងម៉ូដែលថ្មីរបស់ខ្លួនម្តងហើយម្តងទៀត

ក្រុមហ៊ុន Blackberry បាន​ផលិត​ស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​មាន​អេក្រង់​ធំ និង​មាន​ពណ៌​ក្រហម​គួរឱ្យ​ទាក់ទាញ​អារម្មណ៍។ Passport ត្រូវបាន​គេ​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​ដោយមាន​ចំនួន​កំណត់។ Blackberry Passport បាន​បំផុស​ខ្លួន​ជាថ្មី​ម្តងទៀត​ជាមួយនឹង​រូបភាព​បន្ថែមទៀត។

image

ក្រៅពី​មាន​ពណ៌​ក្រហម​គួរឱ្យ​ទាក់ទាញ នោះ​ម៉ូ​ដែល​នោះបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 4.5-អ៊ីង ជាមួយនឹង​កម្រិត​បង្ហា​ញ​ត្រជាក់​ភ្នែក 1440 x 1440ភិ​ច​សែ​ល។កាន់តែ​ពិសេស​ជាមួយនឹង​ថាមពល​ពិសេស  quad-core Qualcomm Snapdragon 801 SoC clocked ល្បឿន 2.26GHz និង​មាន​អង្គ​ចងចាំ​ទំហំ 3GB ( RAM) និង​មាន​មេ​ម៉ូ​រ៉ី​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ 32GB ។ កាន់តែ​ពិសេស​ម៉ូដែល​នេះ បាន​ភ្ជាប់​មកជា​មួយ​ថាស microSD card slot ដែល​អាច​បន្ថែម​មេ​ម៉ូ​រ៉ី​ទំហំ 128GB

សរុបមក ម៉ូដែលនេះមិនត្រឹមតែមានពណ៌ពិសេសក្រហមនោះទេ ប៉ុន្តែម៉ូដែលនេះថែមទាំងមានសមត្ថភាពខ្លាំងមិនចាញ់ម៉ូដែលមួយចំនួននោះទេ។

 

ប្រភព​៖berry