ក្នុងសម័យកាលបច្ចេកវិទ្យាឈានមុខដូចបច្ចុប្បន្ន របស់ប្រើប្រាស់ភាគច្រើនសុទ្ធតែភ្ជាប់ និងបន្ថែមសមត្ថភាពដើម្បីប្រកួតប្រជែងក្នុងរង្វង់បដិវត្តន៍ផលិតផលថ្មីៗនេះ ក្រុមហ៊ុន Motorola បានប្រកាសនាឡិកាមានមុខងារពិសេស Moto 360មួយផ្សេងទៀតកាន់តែទាក់ទាញ។
Slim Steel ជានាឡិការមានមុខងារពិសេសរបស់ក្រុមហ៊ុន Motorola ប្រើប្រាស់ជាគ្រឿងតុបតែង បូកផ្សំជាមួយសមត្ថភាពបច្ចេកវិទ្យាបន្ថែមពីលើទៀត។នាឡិការដៃនេះបំពាក់អេក្រង់់ទំហំ1.56 អ៊ីង មានកម្រិតបង្ហាញ 320 x 290 ភិចសែល។វាត្រូវបានគេដាក់ ប្រើ Android Wear OS របស់ Google ។ខួរក្បាលខាងក្នុងមានដំណើរការដោយ TI OMAP 3 (processor) និងភ្ជាប់អង្គចងចាំទំហំ 512MB ( RAM ) និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីន 4GB រួមបញ្ចូលទាំងបច្ចេកវិទ្យា IP67ធន់នឹងការជ្រាបចូលទឹក។
អុ្នកអាចប្រើវាដើម្បីភ្ជាប់ទៅកាន់ទូរស័ព្ទប្រើ Android ឬ tablet ដោយភ្ចាប់ Bluetooth 4.0 LE។សូមបញ្ជាក់ថា វាត្រូវបានគេភ្ជាប់បន្ថែមជាមួយ sensors សម្រាប់វាស់ចង្វាក់បេះដូង។
ប្រភព៖ Wear