ព័ត៌មាន

ក្រុមហ៊ុន Microsoft បង្ហាញទូរស័ព្ទប្រើយីហោខ្លួនលើកដំបូងនៅឥណ្ឌា

[ឥណ្ឌា] ក្រុមហ៊ុន Microsoft ប្រកាស​ឈ្មោះ​ទូរស័ព្ទ​មាន​យីហោ​ថ្មី​‘Microsoft Lumia 535′នៅ​ប្រទេស​ឥណ្ឌា។ចំណងជើង​ស្រោមសំបុត្រ​សំងាត់ “Five days to magic of triple 5”គួរឱ្យភ្ញាក់ផ្អើល​ដែល​ក្រុមហ៊ុន Microsoftប្រើ​សម្រាប់​អ​ញ្ចើ​ញ​ភ្ញៀវ​កិ​ត្ត​យស។

ថ្មីៗនេះ ល្បី​ថា​ទូរស័ព្ទ Lumia 535 នឹង​បំពាក់​អេក្រង់​ទំហំ  5អ៊ីង​ភ្ជាប់​ដោយ 5MPលើ​កាមេរ៉ា​មុខ។  Microsoft Lumia 535 បំពាក់​អេក្រង់​ប្រភេទ IPS LCD display កម្រិត​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក a 540×960 ភិ​ច​សែ​ល កាន់តែ​ទាក់ទាញ​ច្បាស់​ឥត​ព្រាល​លើ​ភាព​ម៉ត់​នៃ​រូបភាព​220ppi។ម៉ូ​ដែល​នេះ ប្រើ​ប្រព័ន្ធ​ខួរក្បាល quad-core (processor) និង​ភ្ជាប់​អង្គ​ចងចាំ​ទំហំ 1GB (RAM)។ទូរស័ព្ទ​នេះ​មាន​មេ​ម៉ូ​រ៉ី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB ដែល​អាច​បន្ថែម​បាន​ដល់ 128GB លើ​កាត microSD ។

image

Lumia 535 នឹង​ប្រើ​ប្រព័ន្ធ​ដំណើរការ  Windows 8.1 មាន​ថាមពល 1905 mAh កាន់​ថ្ម​បាន​រយះពេល 11 ថែមទាំង​ភ្ជាប់ Dual-SIM ។

អ្វីដែល​សំខាន់ Microsoft Lumia 535 គឺជា​ទូរ​ស័ព្ទ​ដំបូង​បំផុត​ដែល​ប្រើ​យីហោ Microsoft គ្មាន​យីហោ Nokia។

ប្រភព​៖Microsoft