ព័ត៌មាន

ក្រុមហ៊ុន Asus បង្អួតនាឡិកា មុនពេលថ្ងៃបង្ហាញ

image

 

យោងតាមប្រភពពត៌មាន IBNLive បានបង្ហាញថា​ ក្រុមហ៊ុន Asus ផលិតនាឡិការដៃ ZenWatch។ក្រុមហ៊ុននឹងដាក់បង្ហាញ ZenWatch លើកដំបូងក្នុងខែមីនា​ ឆ្នាំ 2105។

 

នាឡិការដៃមានមុខងារពិសេស ZenWatch​​ ប្រើ interface ប្រភេទ  ZenUI  ប្រើប្រព័ន្ធដំណើរការ Android 4.3។ZenWatchភ្ជាប់ប្រព័ន្ធខួក្បាលប្រភេទ Snapdragon 400 SoC   ល្បឿន1.2GHz ។នាឡិការពិសេសនេះ មានអង្គចងចាំទំហំ  512MB ( RAM) និងមានមេម៉ូរ៉ីទំហំ 4GB ប្រើថាមពល​ 1.4Wh ភ្ជាប់ Bluetooth 4.0 រួមជាមួយ sensor ប្រភេទគ្រប់គ្រងចលនាបេះដូង និងសកម្មភាពមួយចំនួន។បច្ចេកវិទ្យា IP55 ត្រូវបានគេភ្ចាប់ដើម្បីការពារជ្រាបទឹកពេល។ ក្រុមហ៊ុន Asus បានបន្ថែមកម្មវិធីថ្មីពាក់ព័ន្ធនឹងសុខភាព សុវត្ថិភាព និងថតរូប។ ZenUI Wellness ជាកម្មវិធីដែលមានដំណើរការដោយ sensorsផ្សេងៗខុសគ្នា។ sensorចំនួន 9-axis បានរៀបចំដំណើរការនាឡិការ ZenWatch បានយ៉ាងល្អ។​

ប្រភព៖Asus