ព័ត៌មាន

HTC One M9 ទូរស័ព្ទបន្ទាប់របស់ HTC ដែលមានសក្តានុពល

ក្រុមហ៊ុន HTC សំងំផលិត​ទូរស័ព្ទ​មាន​សមត្ថភាព​ពិសេស​ដើម្បី​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ។របាយ​ការ​ថ្មី​មួយ​បាន​លើកឡើងថា ក្រុមហ៊ុន HTC បានរៀបចំ​បង្ហាញ​ទូរស័ព្ទ​ថ្មី​ជំនួស​ម៉ូ​ដែល​ចាស់ HTC One M8

តើ​ទូរស័ព្ទ​ថ្មី​របស់​ក្រុមហ៊ុន HTC មាន​សមត្ថភាព​យ៉ាងណា?

យោងតាម​ពត៌មាន​ទទួលបាន​ថ្មី​បំផុត បង្ហាញឱ្យឃើញថា HTC One M9 ជា​ទូរស័ព្ទ​ជំនាន់​ថ្មី​ពោ​ពេញ​ទៅដោយ​សមត្ថភាព។ HTC One M9 បំពាក់​អេក្រង់​ទំហំ 5.5 អ៊ីង​ប្រភេទ Quad HD។ កម្រិត​បង្ហាញ​ភ្លឺ ច្បាស់​ត្រជាក់​ភ្នែក 2560 x 1440 ភិ​ច​សែ​ល ជាមួយនឹង​សមត្ថ​ភព​ដំណើរការ​ឥតអាក់​ដោយ​ប្រព័ន្ធ​ខួរក្បាល quad core Snapdragon 805(processor) ល្បឿន 2.7 GHZ

 

image

ចចាមអារ៉ាម​នោះ​ក៏បាន​បញ្ចា​ក់ថា HTC One M9 មាន​អង្គ​ចងចាំ​ទំហំ 3GB (RAM) និង​សមត្ថភាព​ថតរូប​ច្បាស់​ឥត​ព្រាល​ដោយ​កាមេរ៉ា​ទំហំ 16មេ​ហ្គា​ភិ​ច​សែ​ល និង​មាន​សមត្ថភាព​ថ្ម 3500 mAh

ក្រុមហ៊ុន HTC បាន​បន្ថែម beats audio កាន់តែ​ប្លែក​ជាង​ទូរស័ព្ទ​មុន។ទូរស័ព្ទ​ថ្មី​នេះ​អាច​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​ខែ​កុ​ម្ភះ ឆ្នាំក្រោយ៕

 

ប្រភព៖HTC