ព័ត៌មាន

ក្រុមហ៊ុន Apple សំងំផលិតត្រកូល Plus ថ្មីកាន់តែអស្ចារ្យ

ក្រុមហ៊ុន Apple​បានផលិតទូរស័ព្ទ iPhone Plus ដែលមានអេក្រង់កាន់តែធំ ទាក់ទាញចំណាប់អារម្មណ៍អតិថិជនមិនស្ទើរនោះទេ។ថ្មីនេះៗ ល្បីថា ក្រុមហ៊ុន Apple បានបំបែកត្រកូល Plus ដល់ម៉ូដែលថ្មីមួយទៀតសំរាប់ឆ្នាំ 2015 ។

 image

ក្រុមហ៊ុន Apple សំងំ​ផលិត iPad មាន​អេក្រង់​កាន់តែ​ធំ ធ្វើឱ្យ​អ្នកគាំទ្រ​ផលិតផល​របស់ Apple អន្ទះសារ​ចង់ឃើញ។ពាក្យ​ច​ចា​អា​រ៉ា​ម​បាន​លើកឡើងថា វា​នឹងមាន​អេក្រង់​ទំហំ12អ៊ីង ហើយ​ត្រូវបាន​គេ​ហៅថា  iPad Air Plus iPad Air Pro

 iPad Air Plus មាន​អេក្រង់​ទំហំ 12អ៊ីង​ជា iPad ដំបូង​បំផុត​របស់​ក្រុមហ៊ុន Apple នឹងមាន​អនុភាព​អស្ចារ្យ​ជាង​ត្រកូល iPad ដូចជា៖ iPad Air   iPad Miniនិង​សូម្បីតែ iPhones

image

ពត៌មាន​បាន​បន្តទៀត​ថា iPad នេះ​នឹង​អាច​សម្រេច​ការផលិត ហើយ​ប្រកាស​ដាក់លក់​ក្នុងអំឡុង​ខែមេសា​ឆ្នាំក្រោយ។កាន់តែ​ពិសេស ល្បី​ថា iPadអេក្រង់​ធំ​នេះ នឹង​រត់​ដោយ​ប្រព័ន្ធ​ដំណើរការ  OS X របស់​ក្រុមហ៊ុន Apple ដែល​មិនមែនជា​ប្រព័ន្ធ​ដំណើរការ  iOS នោះទេ។

ពត៌មាន​ពិស្តា​នឹងមាន​ជា​បន្ត ពាក់ព័ន្ធ​នឹង iPad អេក្រង់​ធំ​ចំឡែក​នេះ៕