ព័ត៌មាន

ប្រកាសលក់ទូរស័ព្ទ 6វិនាទីដាច់ស្តុក

image

 

{ឥណ្ឌា}ទូរស័ព្ទ​ទំនើប Redmi Note ត្រូវបាន​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​នៅថ្ងៃនេះ។គួរឱ្យភ្ញាក់ផ្អើល គ្រាន់តែ​ដាក់​បង្ហាញ​បានត្រឹមតែ 6 វិនាទី ទូរស័ព្ទ​នេះ​ត្រូវបាន​គេ​កម្មង់​ទិញ​ដាច់​ស្តុក។

 តើ​សមត្ថភាព Redmi Note មាន​អ្វី​ប្លែក​ទើប​លក់ដាច់​មួយ​រំពេច​បែបនេះ?

Redmi Note ជា​ទូរស័ព្ទ​ទំនើប បំពាក់​អេក្រង់​ទំហំ  5.5-អ៊ីង​ប្រភេទ 720p IPS display ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក។ទូរស័ព្ទ​នេះ មានដំណើរ​ការ​ដោយ​ប្រព័ន្ធ​ខួរក្បាល MediaTek octa-core (processor) ល្បឿន 1.7GHz រួមជាមួយ​អង្គ​ចងចាំ​ទំហំ 2GB ( RAM)។កាន់តែ​ពិសេស  អ្នក​ផ្ទុក​ទិន្ន័យ​បាន​យ៉ាងច្រើន​លើ​មេ​ម៉ូ​រ៉ី​ទំហំ 8GB និង​មានភ្ជាប់​កាត microSD card slot អាចដាក់​មេ​ម៉ូ​រ៉ី​បាន​ទំហំ 32GB។ក្នុងការ​ថតរូប​ទូរស័ព្ទ​នេះ​ប្រើ កាមេរ៉ា​ក្រោយ​ទំហំ 13MP កាមេរ៉ា​មុខ​ទំហំ 5MP រួម​ជាមួយនឹង​សមត្ថភាព​ថ្ម  3100mAh ដើ​លើ​ប្រព័ន្ធ​ដំណើរការ   MIUI របស់ Xiaomi OS៕

 

image

ប្រភព៖ Xiaomi