ព័ត៌មាន

iPhone 2105 តូចហួសពីការស្មានប្រើអេក្រង់ទំហំត្រឹមតែ 4អ៊ិង

image 

 

ក្រុមហ៊ុន Apple រៀបគម្រោងផលិតទូរស័ព្ទកាន់តែពិសេសសម្រាប់ឆ្នាំថ្មី 2015។ រូបទូរស័ព្ទតូចច្រឡឹងបំពាក់អេក្រង់ទំហំ 4 អ៊ីង។ ទូរស័ព្ទនេះបានបង្ករភាពភ្ញាក់ផ្អើលដោយសាររូបរាងតូចជាងម៉ូដែល iPhone 6 និង iPhone 6 Plus។

ទូរស័ព្ទទំហំ 4-អ៊ីង Version មុនរបស់ក្រុមហ៊ុន Apple គឺទូរស័ព្ទ iPhone 5s ពេលនេះទំហំទូរស័ព្ទប្រភេទនេះត្រូវបានគេជ្រើសរើសមកផលិតសម្រាប់ឆ្នាំ 2015។  សម្រាប់ទូរស័ព្ទថ្មី ទំហំអេក្រង់ 4 អ៊ីងសម្រាប់ឆ្នាំថ្មីនោះ មិនប្រាកដថា អ្នកគាំទ្រអាចបំភ្លេច iPhone 6 និង iPhone 6 Plus នោះទេ។ទូរស័ព្ទអេក្រង់ធំ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រមានចំនួន 41​ភាគរយក្នុងចំណោមការលក់ទូរស័ព្ទ។ 

 

រូបភាពខាងលើក៏បានបង្ហាញដែរថា ទូរស័ព្ទជំនាន់ថ្មីស្ថិតនៅលេខរៀងទីបី តូចជាងគេក្នុងចំណោម iPhone 6 និង iPhone 6 Plus។ អ្វីដែលគេរំពឹងទុកនោះ ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Apple នឹងមានសមត្ថភាពកាន់តែខ្លាំង ហើយងាយស្រួលដាក់ក្នុងហោប៉ៅខោ។ អ្នកគាំទ្រក៏បានរំពឹងទុកដែរថា ទូរស័ព្ទថ្មីនេះរឹងមាំជាងទូរស័ព្ទជំនាន់មុន មិនកោង៕

ប្រភព៖Apple