ព័ត៌មាន

ក្រុមហ៊ុន Intex បង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Intex បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានរូបរាងយ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញនោះគឺម៉ូដែល Intex Aua Xtreme ។ ស្មាតហ្វូននេះមានកម្រាស់ត្រឹមតែ 6.99 mm និងមានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹង 1280 x 720 HD IPS បូករួមទាំងប្រើប្រាស់នូវកញ្ជប់ Dragon Trail Glass Protection ផងដែរ។

image

លើសពីនេះទៅទៀត ស្មាតហ្វូននេះបានបំពាក់នូវ CPU ប្រភេទ Octa-Core MediaTek MT6592 មាន RAM ទំហំ 2GB និងមាន Storage ក្នុងទំហំដល់ទៅ 32GB ។ ស្មាតហ្វូននេះក៏បានបំពាក់ផងដែរនូវ SIM Card Slot, កាមេរ៉ាខាងមុខទំហំ 5MP, កាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយនឹងភ្លើង LED Flash និងមានថ្មដែលមានកម្លាំងថាមពលដល់ទៅ 2000mAh ។

image

Intex Aqua Xtreme នេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat OS (អាចធ្វើការ Update ទៅ Android 5.0 Lollipop) និងមានបំពាក់នូវ 3G HSPA+, WiFi 802.11 b/g/n, Bluetooth 4.0 និង GPS ។ នៅពេលនេះវាមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ប្រផេះ។

image

ប្រភព៖ AndroidOS.in