ព័ត៌មាន

ស្មាតហ្វូន HTC Desire 620 ស៊េរីថ្មីនឹងបង្ហាញខ្លូននៅ Europe នៅឆ្នាំក្រោយនេះ

ថ្មីៗនេះ ក្រុមហ៊ុន HTC បានខិតខំបង្កើនការផលិត និងសម្រេចបាននូវ HTC Desire 620 របស់ខ្លូនដែលជាស្មាតហ្វូនស៊េរីថ្មីដំណើរការប្រព័ន្ធ 4G LTE និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 ផងដែរ។ ប្រភពពត៌មានពី GSMArena បានឲ្យដឹងថា ស្មាតហ្វូននេះនឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅ Europe នៅក្នុងត្រីមាសទី 1 នេះនៅក្នុងឆ្នាំក្រោយ។

image

លក្ខណៈពិសេសរបស់ HTC Desire 620 គឺ៖

  • អេក្រង់ទំហំ 5 អ៊ីង

  • កម្រិត Resolution 1280 x 720 Super LCD Touchscreen Display

  • Adreno 306 GPU

  • 1GB RAM

  • Storage ទំហំ 8GB

  • CPU ប្រភេទ quad-core Qualcomm Snapdragon 410 ល្បឿន 1.2GHz

image

លើសពីនេះទៀត ស្មាតហ្វូននេះបានបំពាក់នូវកាមេរ៉ាខាងមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 8MP ដែលប្រើប្រាស់នូវភ្លើងអំពូល LED Flash ជាមួយនឹង 1080p@30fps Full HD video recording ហើយវាមានថ្មដែលមានកម្លាំងថាមពល 2100mAh ។ ចំពោះ Connectivity វិញមានដូចជា 4G LTE, WiFi 802.11 b/g/n, Bluetooth 4.0, NFC និង GPS។

image

ប្រភព៖ GSMArena