តើលោកអ្នកមានការធុញទ្រាន់នៅពេលដែលលោត Notifications នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់លោកអ្នកនោះ? តើវាពិតជារំខាន់ណាស់មែនទេ? ពេលនេះ យើងនឹងប្រាប់ពីវិធីសាស្រ្តក្នុងការបិទ Notifications នៅក្នុងកម្មវិធីណាដែលលោកអ្នកមិនត្រូវការនោះចោល។
ជំហានទី ១៖ ចូលទៅកាន់ Setting icon
ជំហានទី ២៖ចុចលើ Apps
ជំហានទី ៣៖ ចុចនៅលើ Apps ណាមួយដែលអ្នកចង់បាន ឬមិនបាន Notifications
ជំហានទី ៤៖ ចុចដោះធីកនៅក្នុង Show notifications
ជំហានទី ៥៖ ចុច OK
ជំហានទី ៦៖ ពេលនេះ កម្មវិធីនេះនឹងលែងផ្តល់នូវ Notifications ទៀតហើយ