ព័ត៌មាន

ស្មាតហ្វូន XOLO Q900s Plus រូបរាងថ្មីកាន់តែឡូយអស្ចារ្យ

 ថ្មីៗនេះ ក្រុមហ៊ុន​ Xolo បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានការរចនាយ៉ាងយកចិត្តទុកដាក់ និងបំពាក់នូវ CPU ស៊េរីថ្មីជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.4 ដែលមានម៉ូដែល Q900s Plus។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 4.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 720 IPS OGS Display បំពាក់មកជាមួយនឹងអេក្រង់ Dragon Trail Glass សម្រាប់ការពារការធ្លាក់បែកផងដែរ។

 image

លក្ខណៈពិសេសរបស់ស្មាតហ្វូនេះគឺ៖

  • CPU ប្រភេទ quad-core Qualcomm Snapdragon 200 (MSM 8212) ល្បឿន 1.2GHz

  • GPU ប្រភេទ 400MHz Adreno 302 

  • RAM ទំហំ 1GB

  • Storage ទំហំ 8GB

  • SIM Card Slots

  • កាមេរ៉ាមុខទំហំ 2MP

  • កាមេរ៉ាខាងក្រោយទំហំ 8MP ជាមួយនឹង PureCel Sensor និង LED Flash

  • ថ្មដែលមានកម្លាំងថាមពល 1800mAh

ចំពោះ Connectivity របស់ស្មាតហ្វូននេះវិញមានដូចជា 3G HSPA+, WiFi 802.11 b/g/n, Bluetooth និង GPS។

 image

ប្រភព៖ XOLO