ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A5 ទើបតែចេញតែអាចវាយលុកបានខ្លាំងនៅទីផ្សាររបស់ប្រទេសរុស្សី

ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនដែលល្បីល្បាញក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ដែលទំនើបនិងទាន់សម័យ។ ក្រុមហ៊ុននេះមិនត្រឹមតែផលិតស្មាតហ្វូននោះទេ ថែមទាំងជាអ្នកផ្គត់ផ្គង់ផ្តាច់មុខទៅលើ hardware មួយចំនួនធំសម្រាប់ក្រុមហ៊ុនធំលំដាប់ពិភពលោកដូចជាក្រុមហ៊ុន Apple ជាដើម។

 image

ពេលនេះ ក្រុមហ៊ុននេះបានដាក់បង្ហាញនូវ Samsung Galaxy A5 របស់ខ្លួនដែលមានរូបរាងយ៉ាងទាក់ទាញ និងបានវាយលុកទីផ្សាររបស់ប្រទេសរុស្សីយ៉ាងខ្លាំង។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះគឺ៖

  • អេក្រង់ទំហំ 5’’

  • កម្រិត Resolution 1280 x 7200  Super AMOLED capacitive touchscreen display

  • CPU ប្រភេទ quad-core Cortex-A53 ល្បឿន 1.2GHz

  • Adreno 306 GPU

  • 2GB RAM

  • 16GB expandable internal storage

  • កាមេរ៉ាខាងមុខទំហំ 5MP

  • កាមេរ៉ាខាងក្រោយទំហំ 13MP ភ្ជាប់ជាមួយនឹង LED Flash និង Autofocus

  • ថ្មដែលមានកម្លាំងថាមពល 2300mAh

image

លើសពីនេះទៅទៀត វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat OS និងមាន connectivity ដូចជា 4G LTE, 3G, WiFi 802.11 a/b/g/n, Bluetooth 4.0 + LE, NFC និង GPS GLONASS។

ប្រភព៖ GSMArena