ព័ត៌មាន

ហេតុផល ៥ យ៉ាងដែលក្រុមហ៊ុន Apple ជឿជាក់ Apple Watch នឹងលក់ដាច់គ្មានសល់

 

image

ក្រុមហ៊ុន Apple បានផលិតនាឡិការទំនើបជាច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ និងទទួលបានការគាំទ្រខ្ពស់ពីបណ្តាអ្នកប្រើប្រាស់ជុំវិញពិភពលោក។

ថ្មីៗនេះ ក្រុមហ៊ុនបានផលិតនាឡិការដៃទំនើប Apple  Watch ពិសេស ប៉ុន្តែដោយសារមានការប្រណាំងប្រជែង និងង្អួតពីសមត្ថភាពពិសេសៗរបស់នាឡិការក្រុមហ៊ុនផ្សេងទៀត ក្រុមហ៊ុន Apple បានលើកឡើងថា កត្តាសំខាន់ប្រាំយ៉ាងនឹងធ្វើឱ្យនាឡិការរបស់យើងលក់ដាច់៖

 

នាឡិការរបស់ក្រុមហ៊ុន Apple

 ក្រុមហ៊ុន Apple ជាក្រុមហ៊ុនធំ បានឈានចូលវិស័យបច្ចេកវិទ្យាទំនើបជាបន្តបន្ទាប់។ រាល់ផលិតផលចេញពីក្រុមហ៊ុន Apple ពោរពេញដោយសមត្ថភាព និងការប្រើប្រាស់មានប្រសិទ្ធភាព។ ការបំពាក់ និងភ្ជាប់បច្ចេកវិទ្យាលើនាឡិការនេះត្រូវបានត្រួតពិនិត្យនឹងសាកល្បងគុណភាពមានស្តង់ដារ។

 

វាជាផលិតផលបណ្តាញ

 

ក្រុមហ៊ុន Apple ទទួលបានប្រជាប្រិយភាពខ្ពស់ ព្រោះផលិតផលដែលចេញទៅសុទ្ធតែល្អ។ គុណភាពរបស់ផលិតផលបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំបានទិញតាំងពី    iPhone    iPad    iPod     Mac ឬទូរទស្សន៍ Apple TV  និងចុងក្រោយនាឡិការក៏ជាបណ្តាញផលិតផលទំនើបរបស់ Apple  ដែរ។

 

ម៉ូតរបស់វាពេញនិយម

 image

មិនត្រឹមតែមានសមត្ថភាព និងគុណភាពប៉ុណ្ណោះទេ នាឡិការដៃ Apple Watch បានផ្តល់រសនិយមពិសេសដល់អ្នកប្រើប្រាស់ក្នុងការលើកសម្រស់។ នាឡិការនេះ មានរូបរាងស្រស់ស្អាត ទាក់ទាញ និងបានបន្ថែមភាពស្រស់ស្អាតដល់អ្នកពាក់ទៀត។

 

ធ្វើឱ្យអ្នកមានអារម្មណ៍ថា សប្បាយពេលបានពាក់វា

 

ជាការពិតណាស លើអេក្រង់នាឡិការទំនើបមានភ្ជាប់មុខងារបច្ចេកវិទ្យាជាច្រើនយ៉ាង។ ក្នុងនោះកម្មវិធីមួយចំនួនបានផ្តល់ភាពងាយស្រួលដល់អ្នកហើយក៏មានកម្មវិធីមួយចំនួនធ្វើឱ្យអ្នកមើលទៅសប្បាយចិត្ត។ លើផ្ទៃបង្ហាញអេក្រង់អ្នកអាចជ្រើសរើសរូបភាពដែលពេញនិយម និងត្រូវចិត្តរបស់អ្នកដែលធ្វើឱ្យអារម្មណ៍មិនល្អរបស់អ្នកប្រែមកធូរស្បើយពេលឃើញវា។

 image

វាមានសមត្ថភាពច្រើន

 

មិនត្រឹមតែមានតួនាទីជានាឡិការប៉ុណ្ណោះទេ ថែមទាំងអាចទទួល Notification គ្រប់ប្រភេទ។ ចំណុចពិសេសមុខងារភ្ជាប់ទៅកាន់ទូរស័ព្ទទំនើបរបស់វាមានដំណើរការងាយស្រួល។ លើសពីនេះទៀតសមត្ថភាពហៅទូរស័ព្ទចេញ និងទទួលទូរស័ព្ទធ្វើទៅបានដោយគ្មានបញ្ហា។

ប្រភព៖Apple

 

ប្រភព៖  វិធីសាស្រ្តក្នុងការធ្វើឲ្យអក្សររីកធំ ងាយស្រួលអាននៅក្នុង iPhone ឬ iPad

http://www.phonecity.com.kh/2014/12/16/how-to-make-text-larger-and-more-readable-on-iphone-or-ipad/