ព័ត៌មាន

ចាំប្រើទូរទស្សន៍ LG​ធានាថា ត្រជាក់ភ្នែក​បង្ហាញរួចរាល់

image

ក្រុមហ៊ុន LG Electronics Inc ជាប់ចំណាត់ថ្នាក់លេខពីក្នុងការផលិតទូរទស្សន៍បន្ទាប់ពីក្រុមហ៊ុន Samsung Electronics Co Ltd។ ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុន LG នឹងដាក់បង្ហាញទូរសទស្សន៍ថ្មី អេក្រង់កាន់តែធំ ពន្លឺច្បាស់ ភ្លឺរលោងចង់ទិញប្រើភ្លាមៗ។

 

image

យោងតាមសេចក្តីថ្លែងការបានបញ្ជាក់ថា​ ទូរទស្សន៍ថ្មីមានអេក្រង់ពីរប្រភេទទំហំ  55-អ៊ីង និង 65-អ៊ីងប្រភេទ  ultra-high (UHD) quantum dot ។ បច្ចេកវិទ្យាថ្មី Quantum dot TV ត្រូវបានភ្ជាប់ ជាមួយនឹងពន្លឺកំណត់លើអេក្រង់បង្ហាញជាប្រភេទគ្រីស្តាល់ (LCD) និងមានគុណភាពខ្ពស់ជាងម៉ូដែលមុនៗ។ រូបរាងធំទូលាយ និងមើលកម្មវិធីទូរទស្សន៍បានច្បាស់ៗ ។ អារម្មណ៍អ្នកនឹងរំភើប និងភ្លេចអស់ទុកកង្វល់ជាមួយនឹងបច្ចេកវិទ្យាថ្មីមួយនេះ រួមជាមួយនឹងការនាំអារម្មណ៍សប្បាយរីករាយឱ្យអ្នកពេលរូបភាពធំ ច្បាស់ៗ និងមានសម្លេងលឺ ខ្លាំង ខ្សោយតាមតម្រូវការ។

អ្នកនាំពាក្យក្រុមហ៊ុន LG បានបញ្ជាក់ថា គ្រឿងផលិតទូរទស្សន៍ត្រូវបានផ្គត់ផ្គង់ដោយរោងចក្រ  Chemical Co ។ទូរទស្សន៍នេះ ត្រូវបានគេដាក់បង្ហាញជាផ្លូវការនៅខែមក្ករារួចរាល់ ឆ្នាំ 2105 នេះ។

 

អត្តបទប្រែសម្រួល៖ ក លក្ខិណា​

អាន៖

YouTube បានភ្ជាប់ Flash សម្រាប់ HTML5 ល្បឿនលឿនជាងមុន

ប្រភព៖ LG