ព័ត៌មាន

ក្រុមហ៊ុននៅឥណ្ឌាផលិតទូរស័ព្ទដំបូងបំផុតប្រើអេក្រង់ Corning Gorilla Glass 3 មិនចាញ់Samsung

Micromax  ជាក្រុមហ៊ុនតូចមួយផលិតទូរស័ព្ទដោយខ្លួនឯងដំបូងបំផុតមានឈ្មោះថា Yureka។ អេក្រង់ប្រើស្រទាប់ Corning Gorilla Glass 3  ការពារកាកោសឆូតមិនចាញ់ទូររស័ព្ទ Samsung។ 

Yureka ជាស្មាតហ្វូនប្រចាំក្រុមហ៊ុន Micromax  នៅប្រទេសឥណ្ឌដំបូងបំផុតដែលប្រើ Cyanogen OS 11 basedលើប្រព័ន្ធដំណើរការ Android 4.4.4. Cyanogen OS។​ Cyanogen មានទំនាក់ទំនងជាមួយ Next Bit អាចឱ្យអ្នកប្រើ cloud លើទូរស័ព្ទ Yureka រក្សា games      log in credentials   app settings និងទិន្ន័យកម្មវិធីផ្សេងៗទៀតលើ  cloud ដោយសុវត្ថិភាព។

ស្មាតហ្វូន Yureka មានដំណើរការដោយប្រព័ន្ធខួរក្បាល 64-bit ប្រភេទ Qualcomm Snapdragon 615 chipset ល្បឿន 1.5GHz octa-core( processor)។ ទូរស័ព្ទនេះភ្ជាប់អង្គចងចាំទំហំំ 2GB ( RAM) និងថាសផ្ទុកទិន្ន័យទំហំ​ 16GB ។ ទូរស័ព្ទនេះបំពាក់អេក្រង់ទំហំ  5.5-អ៊ីង ប្រភេទ  IPS display ប្រើដង់ស៊ីតេកម្រិតម៉ត់នៃរូបភាព 267ppi។ អេក្រង់ប្រើស្រទាប់ Corning Gorilla Glass 3  ការពារការកោសឆូត និងមានពន្លឺខ្សោយមិនប៉ះពាល់ភ្នែក។ កាមេរ៉ានេះមានទំហំ  13MPប្រភេទ  CMOS camera  f2.2 ប្រើភ្លើងតិចបំផុតពេលថតរូប និងកាមេរ៉ាមុខទំហំ  5MP  ប្រើមុំថតទំហំ 71 ដឺក្រេ  ប្រើ Lenses មានទំហំធំ។ 

image

 

ប្រភព៖Micromax