ព័ត៌មាន

Spot មួយរបស់ Sony ប្រកាសប្រើ Android 5.0 Lollipop​ពិតជាអស្ចារ្យ

image

លើ​វេទិការ CES 2015 ប្រជុំ​ទៅដោយ​បច្ចេកវិទ្យា​ទំនើបថ្មីៗ ។ មើល​តាម​វីដេអូរ​ខ្លី​ក្នុង YouTubeបង្ហាញឱ្យឃើញថា ការប្រមូលផ្តុំ​បច្ចេកវិទ្យា​មាននៅ​ជុំវិញ​យើង​ទាំងអស់។ នៅពេល​ផ្សាយពាណិជ្ជកម្ម​រូបភាព​ស្ថិត​ដូច​ការ​ស្រមើរ​ស្រមៃ​បច្ចេកវិទ្យា​ក្មេងស្រី​ម្នាក់​ញាំ​ស្ករ lollipop នេះ​បញ្ជាក់ថា បច្ចេកវិទ្យា​ទំនើប​ពេលនេះ គ្របដណ្តប់​ដោយ  Android 5.0 Lollipop ទាន់សម័យ​បំផុត។

 

ពាណិជ្ជ​កម្មនេះ បាន​ដល់​ការបង្ហាញ និង​ប្រកាស​ឱ្យដឹងថា  ទូរស័ព្ទ Xperia Z3 និង  Z3 Compact  នឹង Upgrade ប្រព័ន្ធ​ដំនើរការ Android 5.0 Lollipop ប៉ុន្តែ​ហាក់បីដូចជា​លើ​ទូរទស្សន៍ Android TV ជាង។

ក្រុមហ៊ុន Sony ជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​បាន​បង្កើត​ឧស្សាហកម្ម​ផលិតថ្មីៗ ថែមទាំង​ផ្សាយពាណិជ្ជកម្ម​គួរឱ្យ​ចាប់អារម្មណ៍​ដោយ​ប្រើ​តួអង្គ​ស្ត្រី​មាន​ផ្ទៃពោះ​ដើរតួរ ជាមួយនឹង​ក្មេង​តូច​ម្នាក់​សប្បាយរីករាយ​ជាមួយ​ស្ករ Android។សូម្បីតែ​ទូរស័ព្ទ   Sony Xperia Z4   ក៏បាន​បង្ហាញខ្លួន​ឡើង ជាមួយ​រូបរាង​ដ៏​ស្រស់ស្អាត និង​ពន្លឺ​ចែងចាំង។នេះ​ជាស​ញ្ញា​នៃ​ការទទួល  Update ប្រព័ន្ធ​ដំណើរការ​ដ៏​ពិសេស។

 

សរុបមក ក្រុមហ៊ុន Sony បាន​កាត់ត Spot ផ្សាយ​ដែល​ទាក់ទាញ​មួយ​នេះ​សំដៅលើ​ការស្វាគមន៍​ពិភពលោក​ថ្មី​ជាមួយ Android 5.0 Lollipop  លើ​ទូរស័ព្ទ​របស់ខ្លួន​ប្រដូច​នឹង​កូន​ផ្ទៃ​ដែល​បម្រុង​នឹង​កើត។ Spot មួយ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ទទួលបាន​អ្នក View  ដល់​ទៅ 259,518 ដង​ក្នុង​រយះពេល​ខ្លី៕

ប្រភព​៖Sony Sport