ព័ត៌មាន

គ្រាន់តែរៀបខ្សែរភ្លើង ឧបករណ៍ Cable Pivot មានសមត្ថភាពពិសេស

 

image

ឧបករណ៍ឥឡូវទំនើបៗ ការសាកថ្មកាន់តែសំបូរបែប ឧបករណ៍មួយប្រើឆ្នាំងសាកផ្ទាល់ខ្លួនមួយ។ ទោះជាយ៉ាងណា ការសាកថ្មគ្មានរបៀបអាចឱ្យឆ្លងភ្លើង និងបណ្តាលឱ្យមានគ្រោះថ្នាក់បាន។ Cable Pivot រៀបចំខ្សែរសាក់ថ្មរបស់អ្នកមានប្រសិទ្ធភាពបំផុត។

 

Cable Pivot ជាឧបករណ៍ប្រើសម្រាប់ញែកខ្សែរឱ្យស្ថិតនៅដាច់ដោយឡែកជៀសវៀងការឆ្លង។ អ្នកអាចបើកគំរបវាចេញតម្រៀបខ្សែរយ៉ាងងាយស្រួលបំផុត។ ទំហំប្រលោះដាក់ខ្សែរមិនចង្អៀត ដែលអ្នកអាចទាញខ្សែរវែងខ្លីបានតាមចិត្ត។ ម៉្យាងទៀត អ្នកអាចភ្ជាប់ឧបករណ៍នេះនៅជ្រុងតុ និងគ្រប់ទីតាំងដែលអ្នកត្រូវការដាក់។ Cable Pivot  រចនាឡើងមានពីរប្រភេទ វាត្រូវបានគេរចនាឡើងមានចំរុះពណ៌ ប្រាក់ មាស​ ផ្កាឈូក ខៀវ ខ្មៅ ។

ឧបករណ៍នេះ មានមុខងារការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ឆ្នាំងសាកក្នុងការឆ្លងផ្សេងៗ។​ ឧបករណ៍នេះបានបង្ហាញខ្លួនលើគេហទំព័រ Kickstarter

ប្រភព៖ Kickstarter