ព័ត៌មាន

លក្ខណះពិសេស BlackBerry អាចប្រជែងជាមួយគេក្នុងឆ្នាំ 2015

image

 

BlackBerry  ត្រូវបានគេសម្រេចការផលិត និងប្រកាសដាក់បង្ហាញជាផ្លូវការ ជាមួយនឹងបច្ចេកវិទ្យា  OEM   មានដំណើរការល្អមានពន្លឺច្បាស់។ ម៉ូដែលនេះនឹងប្រកាសដាក់លក់ជាផ្លូវការនៅខែក្រោយ។

ថ្មីៗនេះ មានរូបភាពបែកធ្លាយមួយចំនួនបង្ហាញពីម៉ូដែលថ្មី BlackBerry Z20 ដែលមានកូដឈ្មោះ Rio​។ ទូរស័ព្ទនេះ បំពាក់អេក្រង់ទំហំ 5 អ៊ីង មានកម្រិតភាពច្បាស់ 1280 X 720 ភិចសែល។ ទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល dual-core Snapdragon S4 (processor) មានល្បឿន 1.5GHz។ ម៉ូដែលថ្មីនេះភ្ជាប់អង្គចងចាំទំហំ 2GB ( RAM) និងប្រើថាសផ្ទុកទិន្ន័យទំហំ 16GB ហើយអ្នកបន្ថែមអង្គផ្ទុកទិន្ន័យដោយប្រើ កាត microSD

ទូរស័ព្ទនេះ មានកម្រាស់ 9.5 មីលីម៉ែត និងភ្ជាប់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខមានទំហំ 2 មេហ្គាភិចសែលដើម្បីថតរូបភាព និងវីដេអូរ។  ការប្រើប្រាស់បានកាន់តែយូរដោយការភ្ជាប់ថ្មប្រើថាមពល 2,800 mAh។ ក្នុងការចែកចាយឯកសារទូរស័ព្ទនេះភ្ជាប់   LTE      Wi-Fi b/g/n  និង  Bluetooth 4.0

Blackberry Rio Z20 នឹងដាក់បង្ហាញជាសាធារណះនៅខែកុម្ភះ ឆ្នាំ 2015​ ប៉ុន្តែមិនទាន់មានការបញ្ជាក់តម្លៃឡើយ៕ 

ប្រភព៖BlackBerry