ព័ត៌មាន

ក្រុមហ៊ុន HP សំញែង ថេប្លែតថ្មី គុណភាពពិសេស

ក្រុមហ៊ុន HP បានដាក់ប្រកាសម៉ូដែលថ្មី Stream 8 tablet ប្រើប្រព័ន្ធដំណើរការ Windows 8.1 លើទីផ្សារក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍។

Stream 8 tablet បំពាក់អេក្រង់ទំហំ 8 អ៊ីងកម្រិតបង្ហាញច្បាស់ប្រភេទ 1280×800ភិចសែល។ វាមានដំណើរការដោយប្រព័ន្ធខួរក្បាល quad-core Intel Atom Z3735G (processor) ល្បឿន  1.8GHz។ Tablet នេះភ្ជាប់អង្គចងចាំប្រភេទ DDR3 ទំហំ 1GB (RAM)។ សម្រាប់លក្ខណះពិសេសបន្ថែមវាមានថាសផ្ទុកទិន្ន័យទំហំ 32GB អ្នកអាចបន្ថែមថាសផ្ទុកទិន្ន័យតាមរយះកាត DDR3 RAM។ ដើម្បីថតយករូបភាព និងវីដេអូរម៉ូដែលនេះភ្ជាប់កាមេរ៉ាមុខទំហំ 2MP និងកាមេរ៉ាក្រោយទំហំ 5MP។  tablet ថ្មីនេះមានទំហំទាំងបី  209x124x8.9mm និងមានទម្ងន់  388 ក្រាម។ វាមានដំណើរការដោយប្រព័ន្ធដំណើរការ Windows 8.1 OS។

 

image

 

ក្នុងការចែកចាយឯកសារម៉ូដែលនេះភ្ជាប់បណ្តាញ Wi-Fi   បណ្តាញ  3G   Bluetooth    GPS   និង A-GPS រួមទាំងប្រើផត  microUSB។  អ្នកងាយស្រួលយកវាតាមខ្លួនដោយសារវាប្រើថ្មមានសមត្ថភាព 4000 mAh ។

ប្រភព៖ HP