ព័ត៌មាន

ជាមួយ Nokia 215 សមញ្ញតែ២៩ដុល្លារ​បច្ចេកវិទ្យាមិនចាញ់ទូរស័ព្ទតម្លៃ 200 ដុល្លារ

 image

 

ទូរស័ព្ទទំនើបគុណភាពសមល្មមអាចទទួលយកបានតម្លៃទាបប្រើម៉ូដែលណាបាន? អស់កង្វល់ជាមួយ Nokia 215 ម៉ូដែលថ្មីទើបបែកធ្លាយពត៌មាន និងបង្ករការភ្ញាក់ផ្អើលដល់អ្នករកស៊ី សិស្ស​ និងអ្នកដែលចង់ចំណាយប្រាក់តិចបំផុតដើម្បីទទួលបានទូរស័ព្ទពិសេស។

image 

Nokia 215 ត្រូវបានផលិតឡើងភ្ជាប់ជើងស៊ីមពីរប្រភេទ ស៊ីម​មួយ​ និង​ស៊ីម​ពីរ។ បើទិញឱ្យចាស់ៗប្រើគាត់ពិតជាមិនរអ៊ូទេ ព្រោះថ្មកាន់ប្រើបានរហូតដល់ជិតមួយខែ។

Nokia 215 ត្រូវបានបែកធ្លាយលើបណ្តាញសង្គម Facebook    Messenger និង​ Twitter ហើយសូម្បីតែក្នុង Google ក៏មានរូបភាពម៉ូដែលនេះយ៉ាងសំបូរបែប។

 image

មុខងារសំខាន់ៗដែលមិនប្រើស្មាតហ្វូនថ្លៃៗក៏បាន

ក្រៅពីមុខងារទូរទៅដែលទូរស័ព្ទធម្មតាមមាន ម៉ូដែល  Nokia 215 ​ដំឡើងជាស្រេច​ជាមួយ​ Opera Mini Browser សម្រួលដល់ការស្វែងរករបស់អ្នកមានប្រសិទ្ធភាពខ្លាំងជាង Chrome Browser     Bing Searchរហ័សទាន់ចិត្ត រួមទាំងមុខ​ងារ​ MSN Weather និង​​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត​សម្រាប់​តម្រូវ​តាម​ចិត្ត​អ្នក​ប្រើ​ប្រាស់។ វា​មាន​តម្លៃ​ប្រហែល ២៩ដុល្លារ​ប៉ុណ្ណោះ ដែលអ្នកណាក៏អាចមានលទ្ធភាពទិញប្រើ។

 

image

គួរឱ្យសោកស្តាយដែលពុំទាន់មានប្រភពពត៌មានណាមួយចេញមុខអះអាងពីកាលបរិច្ឆេទដាក់លក់ ប៉ុន្តែគ្រាន់តែឃើញ Specs  និងតម្លៃ ភ្លាមបណ្តាអ្នកគាំទ្រទូរស័ព្ទគ្រប់ម៉ូដែលបានសរសើរមិនដាច់ពីមាត់  សូម្បីតែអ្នកយកពត៌មានក៏ប៉ងចាំទិញប្រើដែរ។

ប្រភព៖Facebook    Messenger និង​ Twitter

ចង់ដឹងពី៖ ទូរទស្សន៍ស្តើងផុតលេខ ២១០៥៖ http://www.phonecity.com.kh/2015/01/08/x900c-sony/